Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនធំមកពីចិន ត្រៀមមកវិនិយោគនៅខ្មែរ ដែលអាចត្រូវការដីចន្លោះ ១៥០ ទៅ ៣០០ ហិកតា

Media LNN | Sep 20, 2023
ក្រុមហ៊ុនធំមកពីចិន ត្រៀមមកវិនិយោគនៅខ្មែរ ដែលអាចត្រូវការដីចន្លោះ ១៥០ ទៅ ៣០០ ហិកតា

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគចិនមកពីខេត្ដ អាន ហួយ ចូលជួបពិភាក្សាការងារ។ ខណៈក្រុមហ៊ុនធំមួយនេះ មានឆន្ទៈខ្ពស់ក្នុងការបណ្ដាក់ទុវិនិយោគនផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត នៅក្នុងប្រទេសកម្ពុជា។
379925732 707760581382211 9107114343880036890 N

ក្នុងជំនួបនេះដែរ ឯកឧត្ដមអគ្គលេខាធិការ បានផ្ដល់អនុសាសន៍គន្លឹះទៅក្រុមហ៊ុនថា ដោយគម្រោងនេះជាគម្រោងធំដែលនឹងអាចត្រូវវការទំហំដីវិនិយោគចាប់ពី ១៥០ ហិកតា សម្រាប់ដំណាក់កាលទី១ និងកើតឡើងរហូតដល់ជាង ៣០០ ហិកតាសម្រាប់ការវិនិយោគនាពេលអនាគត។

Clinic narith

ដូច្នេះក្រុមហ៊ុនគួរពិចារណាទៅលើចំណុចធំៗ ចំនួន ៣ រួមមាន៖
ទី១. ការរៀបចំការគ្រប់គ្រងកាកសំសល់នៃការកែច្នៃសាធាតុគីមី
ទី២. ថាមពលអគ្គិសនី
ទី៣. ទីតាំង ដែលអាចកាត់បន្ថយចំណាយនៃការដឹកជញ្ជូន។

ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនក៏បានសម្ដែងនូវការអរគុណដល់ឯកឧត្ដមអគ្គលេខាធិការ ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបក្រុមហ៊ុន និងបានផ្ដល់នូវអនុសាសន៍ណែនាំដល់ក្រុមហ៊ុន ដើម្បីរៀបចំខ្លួនក្នុងការមកវិនិយោគក្នុងប្រទេសកម្ពុជាឲ្យទទួលបានជោគជ័យ។

គួររំលឹកផងដែរថា ក្រុមហ៊ុនវិនិយោគនេះធ្លាប់បានបញ្ជូនមន្ដ្រីជំនាញមកកម្ពុជាកាលពីខែមីនា និងខែមិថុនាកន្លងទៅ។ នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនបានសុំចូលជួបពិភាក្សាការងារក៏ដូចជាទទួលបានអនុសាសន៍ណែនាំពីឯកឧត្ដមអគ្គលេខាធិការ ដើម្បីសិក្សាលម្អិតអំពីទីតាំង និងបរិយាកាសវិនិយោគនៅកម្ពូជា៕
379962049 707760741382195 4724924953282734572 N379840266 707760524715550 6547067958014540123 N