(ភ្នំពេញ)៖ អចលនទ្រព្យនិងពន្ធដីធ្លីមិនបានប្រើប្រាស់និងត្រូវពន្យារពេលការបង់ពន្ធរហូតដល់ថ្ងៃ ៣១ ខែ តុលា ឆ្នាំ២០២៣។
ចំពោះការពន្យារពេលបង់ពន្ធលើអចលនទ្រព្យនិងលើដីធ្លីមិនប្រើប្រាស់នេះត្រូវបានធ្វើឡើង ដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចនលទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងអស់ដែលមិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចនលទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសពន្ធយឺតយ៉ាវ។
ជាមួយគ្នានោះ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការជម្រាបជូនដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនិងប្រកាសបង់ពន្ធនៅឡើយសូមអញ្ជើញទៅចុះបញ្ជីឬធ្វើបច្ចុប្បន្នភាពនៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅដោយឡែកសម្រាប់អ្នកដែលបានធ្វើបច្ចុប្បន្នភាពរួចហើយនោះសូមរួសរាន់បង់ពន្ធឱ្យបានត្រឹមថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣ ៕