Alynana Media Cambodia
Icon Collap
clinic narit

តម្លៃជ័រកៅស៊ូរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះ ១៥ភាគរយដោយសារតម្រូវការទាបជាងការផ្គត់ផ្គង់

Admin Alynana | Sep 27, 2023
តម្លៃជ័រកៅស៊ូរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះ ១៥ភាគរយដោយសារតម្រូវការទាបជាងការផ្គត់ផ្គង់
Clinic narith

ភ្នំពេញ៖ តម្លៃជ័រកៅស៊ូរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះ ១៥ភាគរយ ដោយសារតម្រូវការទាបជាងការផ្គត់ផ្គង់។ នេះជាការបញ្ជាក់របស់ លោក ហ៊ឹម សំអូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី២៦ ខែកញ្ញា។

បើតាម លោក ហ៊ឹម សំអូន រយៈពេល៨ខែនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២០ម៉ឺនតោន កើនឡើងជាង៦ពាន់តោន ឬស្មើ ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ តាមរយៈបរិមាណនៃការនាំចេញនេះ កម្ពុជាទទួលបានចំណូលប្រមាណ២៧៣លានដុល្លារ។ 
 
ផ្ទុយពីការនាំចេញ តម្លៃជ័រកៅរបស់កម្ពុជាលើទីផ្សារអន្តរជាតិបន្តធ្លាក់ចុះ១៥ភាគរយ។ ជាក់ស្ដែង រយៈពេល៨ខែនេះ ជ័រកៅស៊ូ បានតម្លៃត្រឹម១៣២៧ដុល្លារប៉ុណ្ណោះ ក្នុងមួយតោន ដោយថយចុះ ២៣០ដុល្លារ ក្នុងមួយតោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
 
មូលហេតុនៃការធ្លាក់ចុះ ត្រូវបាន លោក ហ៊ឹម សំអូន អះអាងថា មកពីតម្រូវការទាបជាងការផ្គត់ផ្គង ខណៈទីផ្សារកៅស៊ូពិភពលោកមានស្ថានភាពក្នុងកម្រិតទាបដូចគ្នា។ ទន្ទឹមនោះ អត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក (Fed) ក៏នៅតែរក្សាសញ្ញាអាត្រាខ្ពស់ បូកបញ្ចូលទាំង វិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន និងផលប៉ះពាលផ្នែកភូមិសាស្រ្តវរាងចិន-អាម៉េរិក កាន់តែដាក់សម្ពាធដល់តម្លៃទីផ្សារកៅស៊ូ។
 
តាមទិន្ន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៤០ម៉ឺនហិកតា ក្នុងនោះឧស្សាហកម្មកៅស៊ូមានជាង២៤ហិកតា និងកៅស៊ូគ្រួសារជាង១៦ម៉ឺនហិកតា។ ជាមួយគ្នានេះ កម្ពុជាក៏មានរោងចក្រ និងសិប្បកម្មកែច្នៃកៅស៊ូ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន១១ ផងដែរ៕