Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសចិនជំទាស់នឹងផែនការពង្រីកសម្ព័ន្ធភាពយោធារវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅតំបន់ប៉ាស៊ីហ្វិក

Admin Alynana | Sep 27, 2023
ប្រទេសចិនជំទាស់នឹងផែនការពង្រីកសម្ព័ន្ធភាពយោធារវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅតំបន់ប៉ាស៊ីហ្វិក
Clinic narith

រដ្ឋមន្ត្រីការបរទេសចិនថ្លែងថាលោកជំទាស់ជាដាច់ខាតចំពោះផែនការពង្រីកសម្ព័ន្ធភាពយោធារវាងទីក្រុងវ៉ាស៊ីនតោន និងបណ្ដាប្រទេសនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកថ្លែងថាប្រទេសចិនគាំទ្រការសន្ទនាគ្នាដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ឬជម្លោះនៅក្នុងចំណោមប្រទេសដែលពាក់ព័ន្ធ។ នេះជាការព្រមានថ្មីបំផុតរបស់ប្រទេសចិនចំពោះសហរដ្ឋអាមេរិក។

ប្រទេសចិនតែងតែព្រមានតាំងពីយូរមកហើយថារាល់ការបង្កើតសម្ព័ន្ធភាពយោធាដែលមានលក្ខណៈស្រដៀងគ្នានឹងបក្សសម្ព័ន្ធណាតូនៅប៉ាស៊ីហ្វិកមិនមែនជាសញ្ញាល្អទេ។ ប៉ុន្តែជាការបង្កជម្លោះ។ ប្រទេសចិនក៏បានរិះគន់ការពង្រីកឥទ្ធិពលរបស់អង្គការណាតូនៅអឺរ៉ុបខាងកើតផងដែរ។

ចិនចាត់ទុកថាដោយសារគំនិតវ៉ាងទីនិយមនេះហើយដែលនាំឲ្យប្រទេសរុស្ស៊ីវាយប្រហារអ៊ុយក្រែន។ លោកវ៉ាងយីថ្លែងថាប្រទេសចិនជំទាស់នឹងការវាតទីផ្នែកយោធា និងការរឹតត្បិតទៅលើលំហសន្តិសុខជាតិរបស់ប្រទេសដទៃ។ ចំពោះក្ដីស្រមៃរបស់លោកបៃដឹនថាថ្ងៃណា១នឹងបានជួបគ្នាជាមួយលោកស៊ីជីនពីងនោះមិនទាន់ច្បាស់ថាអាចទៅរួចដែរឬទេ។ ជាពិសេស លោកកំពុងសង្ឃឹមជួបគ្នានៅឯកិច្ចប្រជុំកំពូលជីម្ភៃនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

លោកវ៉ាងយីមិនទាន់ដឹងច្បាស់ថាលោកស៊ីជីនពីងនឹងចូលរួមដែរឬទេ។ ប្រសាសន៍របស់លោកវ៉ាងយីធ្វើឡើងចំពេលដែលប្រទេសចិនប្រកាសដាក់ចេញគោលនយោបាយការបរទេសដែលត្រូវអនុវត្តនារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

លោកយល់ថាការកសាងសហគមន៍១ដែលគិតទៅដល់អនាគតមនុស្សទាំងអស់នៅលើពិភពលោកមិនមែនធ្វើឡើងតែ១យប់ក៏បានលទ្ធផលភ្លាមនោះទេ។ លោកថ្លែងថាយើងត្រូវតែខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត និងដោយភាពអត់ធ្មត់ជាទីបំផុត៕