ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចលុបការសិក្សាគម្រោងមួយចំនួនដែលមិនចាំបាច់ក្នុងឆ្នាំ២០២៣ នាំឲ្យជាតិសល់លុយជាង ២០០លានដុល្លារ។ នេះជាការប្រកាសរបស់សម្ដេចធិបតីក្នុងឱកាសអបអរទិវាគ្រូបង្រៀនឆ្នាំ២០២៣ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា។
សម្ដេចបញ្ជាក់ថា លុយដែលសល់ពីការកាត់លុយពីគម្រោងនេះនឹងត្រូវផ្ទេរទៅកាន់កម្មវិធីផ្សេងដើម្បីជួយដល់ពលរដ្ឋវិញ ជាពិសេសក្នុងពេលដែលប្រទេសកំពុងប្រឈមនឹងគ្រោះទឹកជំនន់៕