Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានាំចូលដែកនិងដែកថែបមានតម្លៃសរុបជាង ២៨០លានដុល្លារ ក្នុងរយៈពេល៩ខែ

Media LNN | Oct 11, 2023
កម្ពុជានាំចូលដែកនិងដែកថែបមានតម្លៃសរុបជាង ២៨០លានដុល្លារ ក្នុងរយៈពេល៩ខែ
Clinic narith

កម្ពុជាបាននាំចូលដែក​សំណង់មានតម្លៃប្រមាណ២៨០លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កើនឡើង ៣.២ភាគរយ ពីទឹកប្រាក់នាំចូលប្រមាណ២៧១លានដុល្លារ​ ក្នុងរយៈពេល៩ខែកាលពីឆ្នាំមុន។

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ ខែតុលា​ បង្ហាញថា ការនាំចូលដែក និងដែកថែប រួមចំណែក​ប្រមាណ១.៥ភាគរយ​នៃការនាំចូលសរុប ប្រមាណ ១៨.២១ ពាន់លានដុល្លារ ក្នុងរយៈពេលបីត្រីមាសនេះ។​

សម្រាប់ខែកញ្ញា ទំហំទឹកប្រាក់នៃការនាំចូលដែក និងដែកថែប ធ្លាក់ចុះ ៣.២ភាគរយ ស្មើ​នឹងប្រមាណ២៧លានដុល្លារ។​

ទន្ទឹមនិងនេះផងដែរ ធនាគារពិភពលោកកាលពីថ្មីៗនេះ បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជារង្វង់ ៥.៥ ភាគរយនៅឆ្នាំ ២០២៣ និងកើនឡើង៦.១ភាគរយ នៅឆ្នាំក្រោយ។

រីឯធនាគារអភិវឌ្ឍន៍អាស៊ី (ADB)វិញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានទម្លាក់ការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ មានអត្រាទាបជាងកាលពីដើមឆ្នាំបន្តិច ដោយទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ទៅវិញ។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម និងសំណង់ និងអចលនទ្រព្យ៕