Alynana Media Cambodia
Icon Collap
clinic narit

លោក ហ៊ុន ម៉ាណែតៈ បើគ្មានសន្ដិភាពទោះប្រទេសអ្នកមានប៉ុណ្ណាក៏គ្មានក្ដីសុខដែរ

Admin Alynana | Oct 25, 2023
លោក ហ៊ុន ម៉ាណែតៈ បើគ្មានសន្ដិភាពទោះប្រទេសអ្នកមានប៉ុណ្ណាក៏គ្មានក្ដីសុខដែរ
Clinic narith

កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានសន្តិភាពនោះទេទោះបីជាប្រទេសអ្នកមានប៉ុន្មានក៏ដោយក៏គ្មានក្ដីសុខដែរ។ សម្ដេចបានលើកឡើងពីបញ្ហាជម្លោះអ៊ីស្រាអែល-ប៉ាលីស្ទីន និងរុស្ស៊ី-អ៊ុយក្រែនជាឧទាហរណ៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺននាក់ នៅក្នុងខេត្តកំពង់ចាម ព្រឹកថ្ងៃពុធទី២៥ ខែតុលា ឆ្នាំ២០២៣ នេះដោយបានអរគុណជូនចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីឲ្យគណបក្សនេះបានបន្តថែរក្សានូវសន្តិភាពនិងការអភិវឌ្ឍជូនប្រទេសជាតិជាបន្តទៀត។

សម្ដេចបានលើកឡើងថាមានតែការបោះឆ្នោតទេ គឺជាការបង្ហាញនូវលទ្ធិប្រជាធិបតេយ្យនិងអាចបន្តនូវដំណើរការសន្តិភាពរបស់ប្រទេសកម្ពុជាតទៅទៀត។

សម្ដេចថា ការចង់ឈ្នះឆ្នោតដោយប្រើនៅសង្គ្រាមឬការញុះញង់ឲ្យបំផ្លាញនូវសន្តិភាពមិនមែនជាជម្រើសល្អនោះទេដែលអាចមើលឃើញបានតាមរយៈស្ថានភាពមួយចំនួននៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្ន និងថាបើទោះបីជាប្រទេសអ្នកមានប៉ុណ្ណាក៏ដោយក៏ប៉ុន្តែមិនអាចមានក្ដីសុខនោះទេ៕