Alynana Media Cambodia
Icon Collap
clinic narit

ឱកាសសិក្សាក្រៅប្រទេស! សាកលវិទ្យល័យជប៉ុនចំនួន ១៣ បានចូលរួមពិព័រណ៌នៅកម្ពុជា

Admin Alynana | Oct 27, 2023
ឱកាសសិក្សាក្រៅប្រទេស! សាកលវិទ្យល័យជប៉ុនចំនួន ១៣ បានចូលរួមពិព័រណ៌នៅកម្ពុជា
Clinic narith

ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធី «ពិព័រណ៍ស្តីពី ការសិក្សានៅប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣» នៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងចាប់ផ្តើមពី ម៉ោង ៩ព្រឹក ដល់ម៉ោង ៤:៣០នាទីរសៀល។

តាមរយៈកម្មវិធីនេះ នឹងផ្ដល់ឱកាសដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជាសាធារណជន ដែលមានចំណាប់អារម្មណ៍ ចង់ទៅសិក្សានៅប្រទេសជប៉ុន អាចស្វែងយល់អំពីព័ត៌មានផ្សេងៗពីសាកលវិទ្យាល័យ ក៏ដូចជាការដាក់ពាក្យស្នើសុំចូលរៀន និងព័ត៌មានទូទៅនៃការស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេសជប៉ុនផងដែរ។ ពិសេសជាងនេះទៀត អ្នកចូលរួមពិព័រណ៌ឆ្នាំនេះ នឹងអាចទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងអាហារូបករណ៍ផ្សេងៗ ដែលផ្ដល់ជូនពីស្ថាប័នដៃគូនានាក្នុងឆ្នាំនេះ។

ចំពោះសាកលវិទ្យាល័យដែលចូលរួមពិព័រណ៌ឆ្នាំនេះ មានចំនួន១៣ គឺ ១. Kyoto University of Advanced Science, ២. Osaka Christian College, ៣. Asia University, ៤. Toyo University, ៥. University of Yamanashi, ៦. Meikei High School, ៧. The University of Tokyo (PEAK (Programs in English at Komaba)), ៨. International College of Liberal Arts, ៩. FSG college league, ១០. Fukuoka Institute of Technology, ១១. Fukuoka Jo Gakuin University, ១២. Kyushu University, ១៣. Ritsumeika Asia Pacific University។

ក្រៅពីនេះ ក៏មានស្ថាប័នគាំទ្រដល់ការសិក្សានៅក្នុងប្រទេសជប៉ុនចំនួន៥ គឺ Study in Japan for ASEAN/Okayama University, Embassy of Japan in Cambodia, Japan Student Services Organization, Japan Alumni of Cambodia, Cambodian Students’ Association in Japan។

ចំពោះសកលវិទ្យាល័យ និងស្ថាប័នទាំងនេះ នឹងធ្វើបទបង្ហាញជូនដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ឱ្យបានយល់ដឹងអំពីបេសកកម្មរបស់ពួកគេរៀងៗខ្លួនផងដែរ។ អ្នកចូលរួមក៏អាចមានឱកាសជួបប្រឹក្សាដោយផ្ទាល់ជាមួយតំណាងពីសាកលវិទ្យាល័យនានានៅប្រទេសជប៉ុន ក៏ដូចជាតំណាងមកពីស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងទីភ្នាក់ងារផ្តល់ជំនួយនិស្សិតបរទេសនៃអង្គការផ្តល់ជំនួយនិស្សិតជប៉ុន សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន សមាគមអតីតនិស្សិតមកពីប្រទេសជប៉ុន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ រៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងការិយាល័យផ្តល់ព័ត៌មានស្តីពី ការសិក្សានៅប្រទេសជប៉ុនប្រចាំតំបន់អាស៊ាន ដែលមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងស្ថាប័នអប់រំផ្សេងៗទៀត៕