យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងសំណង់វៀតណាមបានបង្ហាញថា តម្លៃអចលនទ្រព្យក្នុងទីផ្សារដំបូង (primary market) នៅទីក្រុងទាំងពីរនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយអាផាតមុិនត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី២ទៅដល់៤ពាន់លានដុង។
យ៉ាងណាមិញចំពោះតម្លៃអាផាតមុិននៅទីក្រុងហាណូយបានកើនឡើងជាមធ្យមជិត៧ភាគរយធៀបនឹងត្រីមាសមុន និង១៤ភាគរយធៀបនឹងឆ្នាំមុន ដែលឈានដល់ជិត៥១លានដុង( ២ពាន់លានដុល្លារ) ក្នុងមួយម៉ែត្រការ៉េ។
ទន្ទឹមនិងនោះតម្លៃអាផាតមុិនក្នុងទីផ្សារបន្ទាប់បន្សំនៅទីក្រុងហូជីមិញបានកើនឡើង៣ភាគរយបើធៀបនឹងត្រីមាសមុន ដែលឈានដល់៤៥លានដុងក្នុងមួយម៉ែត្រការ៉េ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវទីផ្សារជាច្រើនក៏បានរកឃើញផងដែរថា តម្លៃអាផាតមុិនបានបន្តកើនឡើង បើទោះបីជាការផ្គត់ផ្គង់មានភាពប្រសើរឡើងវិញយ៉ាងណាក្តី៕