យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងសម្រេចបើកឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០ កន្លែង សម្រាប់ប្រភេទក្របខណ្ឌ ក,ខ,គ ដែលមានជំនាញ/ឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ឱ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្ត ក្នុងក្របខណ្ឌ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្រាប់ឆ្នាំ ២០២៣ ។
ក.លក្ខខណ្ឌនៃការជ្រើសរើស
១.បេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងមានអាយុយ៉ាងតិច១៨ឆ្នាំ
២.លក្ខខណ្ឃអាយុសម្រាប់បេក្ខជនប្រឡងប្រជែងត្រូវបានកំណត់ដូចខាងក្រោម៖
- បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
- បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬសមមូលត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ
- បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ
- បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងឬសមមូល ត្រូវមានអាយុច្រើនបំផុត ២៨ឆ្នាំ
- បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលវិញ្ញាបនបត្រឬសមមូលត្រូវមានអាយុច្រើនបំផុត ២៥ឆ្នាំ
- បេក្ខជនជាមន្ត្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ
៣.មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេនី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ
៤.ការលើកទឹកចិត្ត និងការផ្តល់អាទិភាព
- សម្រាប់អ្នកដែលមានសញ្ញាបត្រខ្ពស់ ជំនាញកសិកម្ម
- បទពិសោធន៍ការងារលើវិស័យកសិកម្ម
- ស្រ្តីភេទ
- អ្នកដែលមានលំនៅអចិន្ត្រៃយ៍ក្នុងឃុំ ខេត្ត ដែលត្រូវជ្រើសរើសមន្ត្រីកសិកម្មឃុំ។
ចំពោះការបរិច្ឆេទចុះឈ្មោះប្រឡងប្រជែងចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៧:០០ រសៀលជាកំហិត។ ហើយមធ្យោបាយក្នុងការដាក់ពាក្យ អាចដាក់បានតាមប្រព័ន្ធអនឡាញ ដោយបេក្ខជនអាចស្គេន QR Code ឬចូលទៅកាន់គេហទំព័រ http://era.gov.kh/ ដើម្បីបំពេញព័ត៌មាន សុំសិទ្ធិប្រឡងប្រជែង និងស្គេនបញ្ចូលច្បាប់ដើម ឬបេក្ខជនអាចធ្វើការទំនាក់ទំនងជាមួយនឹងមន្ទីរមុខងារសាធារណៈខេត្តពាក់ព័ន្ធដែលជ្រើសរើសមន្ត្រីកសិកម្មឃុំ ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្គេនបញ្ចូលឯកសារច្បាប់ដើម។
សម្រាប់ឯកសារតម្រូវចាប់បាច់ផ្សេងៗ សូមអានព័ត៌មានលម្អិតខាងក្រោមនេះ ៖