Alynana Media Cambodia
Icon Collap
clinic narit

ប៉ាគីស្ថាននឹងបង្រ្កាបជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ ចាប់ពីថ្ងៃទី២ វិច្ឆិកា ទៅ

Media LNN | Nov 01, 2023
ប៉ាគីស្ថាននឹងបង្រ្កាបជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ ចាប់ពីថ្ងៃទី២ វិច្ឆិកា ទៅ
Clinic narith

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្ដោះអាសន្នរបស់រដ្ឋាភិបាលប៉ាគីស្ថាននាថ្ងៃទី៣១ ខែតុលាបានប្រកាសចាប់ផ្តើមការបង្រ្កាបលើជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ​ រួមទាំង ជនជាតិអាហ្វហ្កានីស្ថានរាប់សែននាក់ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា។

«នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការត្រឡប់ទៅដោយស្ម័គ្រចិត្ត»។ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបណ្ដោះអាសន្នលោក Sarfraz Bugti លើកឡើងបែបនេះ នៅក្នុងវីដេអូថតទុកមួយ ដោយសង្កត់ធ្ងន់ថា កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១ ខែវិច្ឆិកា ដែលបានកំណត់សម្រាប់ ការត្រឡប់ទៅវិញនឹងត្រូវបានលុបចោល។

ដូច្នេះ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា តទៅ ប្រតិបត្តិការក្នុងរយៈពេលវែង របស់ប៉ាគីស្ថាននឹងចាប់ផ្តើម ដោយធានាថា ពួកគេមិននិរទេសជនភៀសខ្លួនណាមួយទេ ពោលគឺមានតែអ្នកដែលខុសច្បាប់ទាំងស្រុងប៉ុណ្ណោះ ដែលនឹងចាកចេញពីប៉ាគីស្ថាន។ 

បើយោងតាមក្រសួងមហាផ្ទៃ ប៉ាគីស្ថានគឺជាទីជម្រករបស់ជនចំណាកស្រុក និងជនភៀសខ្លួន អាហ្វហ្កានីស្ថានជាង ៤ លាននាក់ ហើយប្រហែល ១,៧ លាននាក់នៃចំនួនសរុបគ្មានឯកសារ ស្របច្បាប់នោះឡើយ រួមទាំងមនុស្សជាច្រើន ដែលកើតនៅប៉ាគីស្ថាននិងរស់នៅទីនោះផងដែរ។ 

ប៉ាគីស្ថានធ្លាប់បញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីជនជាតិអាហ្វហ្កានីស្ថាន ត្រូវ បានរកឃើញថា មានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្ម ការរត់ពន្ធ និងការបំផ្ទុះគ្រាប់បែកអត្តឃាត ចំនួន ១៤ លើក ក្នុងចំណោម ២៤ ករណីក្នុងឆ្នាំនេះ។ ប៉ាគីស្ថានក៏ចោទប្រកាន់ផងដែរថា សកម្មប្រយុទ្ធប្រើប្រាស់ដីអាហ្វហ្កានីស្ថាន ដើម្បីបណ្តុះបណ្តាលអ្នកប្រយុទ្ធ និងរៀបចំផែន ការវាយប្រហារក្នុងទឹកដីរបស់ខ្លួន។

ក្រុង​កាប៊ុល​បដិសេធ​ការ​លើក​ឡើង​នេះ ដោយ​និយាយ​ថា​សន្តិសុខ​ប៉ាគីស្ថាន​ជា​​បញ្ហា​ក្នុង​ស្រុក។

ទន្ទឹមនេះ លោក Bugti បន្ថែមថា អ្នកដែលចាកចេញដោយស្ម័គ្រចិត្ត នឹងត្រូវបានជួយដោយ រដ្ឋាភិបាលនៅមជ្ឈមណ្ឌលបណ្ដោះអាសន្ន ដែលបង្កើតឡើងសម្រាប់ស្នាក់នៅជនអន្តោប្រវេសន៍។ ប៉ាគីស្ថាននឹងព្យាយាមផ្តល់អាហារ និងគ្រឿងបរិក្ខារសុខភាពសម្រាប់រយៈពេល ២ ទៅ ៣ ថ្ងៃនៅមជ្ឈមណ្ឌលគ្រប់គ្រង។

គួរបញ្ជាក់ថា ប្រជាជនអាហ្វហ្កានីស្ថានរាប់រយពាន់នាក់ បានផ្លាស់ទីទៅប៉ាគីស្ថាន ដើម្បី គេចចេញពីសង្រ្គាម និងជម្លោះ ហើយមនុស្សជាច្រើនត្រូវបានចុះឈ្មោះជាជនភៀសខ្លួនជា មួយរដ្ឋាភិបាល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ។ ប៉ាគីស្ថានបានទទួលលំហូរជនភៀស ខ្លួនអាហ្វហ្កានីស្ថានច្រើនជាងគេ ចាប់តាំងពីការឈ្លានពានរបស់សូវៀតមកទីក្រុងកាប៊ុលក្នុង ឆ្នាំ ១៩៧៩៕