គិតត្រឹមរយៈពេលមួយខែពេញនៃ ខែតុលា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC បានអនុម័តគម្រោងរោងចក្រជាច្រើន ខណៈរោងចក្រទាំងនោះបានបោះទីតាំង នៅតាមបណ្ដាលខេត្ត-ក្រុង ផ្សេងៗផងដែរ ។ ជាក់ស្ដែងក៏មានគម្រោងរោងចក្រមួយចំនួនក៏បានបោះទីតាំងនៅក្នងខេត្តកំពង់ស្ពឺផងដែរ។
យោងតាមរបាយការណ៍េរបស់CDC បានឲ្យដឹងថានៅក្នុងខែសីហានេះ ខេត្ដកំពង់ស្ពឺគឺទទួលបានគម្រោងរោងចក្រចំនួន១២ ដែលមានតម្លៃសរុប ៦៥ លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់។ ហើយគម្រោងរោងចក្រទាំង ១២ នេះត្រូវបានវិនិយោគដោយក្រុមហ៊ុនដូចខាងក្រោម៖
១. ក្រុមហ៊ុន STANDFORD TEXTILE INDUSTRIES CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែបូ ខ្សែពួរ ខ្សែសុវត្ថិភាព និងខ្សែក្រវាត់ការពារសុវត្ថិភាពសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅគីឡូម៉ែត្រទី២៧ ផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។
២.ក្រុមហ៊ុន ASTI KNITWEAR CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគាលេខ K9 ផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៧០កន្លែង។
៣. ក្រុមហ៊ុន BESWIN FASHION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៦៣៦កន្លែង។
៤. ក្រុមហ៊ុន PET NEW MATERIALS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។
៥. ក្រុមហ៊ុន MAXWILL GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ អគារលេខ២ និងលេខ៤ ផ្លូវជាតិលេខ៤ ភូមិវល្លសរ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៨៦កន្លែង។
៦. ក្រុមហ៊ុន SHCA GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៥១កន្លែង។
៧. ក្រុមហ៊ុន ZHENSEN SHOES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។
៨. ក្រុមហ៊ុន NAN TONG TONG SHENG FOOTWEAR CO., LTD. គម្រោងវិនិយោគបង្កើតរោងចក្រផលិត ស្បែកជើង (Slippers) គ្រឿងបន្សំស្បែកជើង កាត់ដេរសម្លៀកបំពាក់ និងកម្រាលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។
៩. ក្រុមហ៊ុន JIN LU YUAN ENERGY ENVIRONMENT PROTECTION INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្របោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិនក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣០កន្លែង។
១០.ក្រុមហ៊ុន YUAN ZHENG COATING MATERIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រ ផលិតថ្នាំលាបពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៦កន្លែង។
១១. ក្រុមហ៊ុន SUNDLY CLOTHING INTERNATIONAL (CAMBOIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤០២កន្លែង។
១២. ក្រុមហ៊ុន ANYU (CAMBODIA) BAGS CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤១ គីទ្បូម៉ែត្រ១៣ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង៕