(ថៃ)៖ លោក ស្រេតថា នាយករដ្ឋមន្ត្រីថៃ បាននិយាយនាថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់ប្រទេសថៃបានកាត់បន្ថយគោលនយោបាយចុះហត្ថលេខារបស់ខ្លួនជុំវិញនៃការចាយលុយឌីជីថល ដោយសារមានការព្រួយបារម្ភកាន់តែខ្លាំង អំពីកាបូបឌីជីថល និងផលអវិជ្ជមានដែលបានកើតមានលើសេដ្ឋកិច្ចធំៗរបស់ប្រទេស។ រដ្ឋាភិបាលថៃបានសម្រេចចិត្តកាត់បន្ថយ កាបូបឌីជីថល ចំនួន ១៣,៩៨ ពាន់លានដុល្លារ ជាមួយនឹងគម្រោងផ្តល់ជូនប្រជាពលរដ្ឋចំនួន ៥០ លាននាក់ ក្នុងការប្រើប្រាស់នៅក្នុងតំបន់របស់ពួកគេក្នុងរយៈពេលប្រាំមួយខែ។
គោលនយោបាយដ៏ចម្រូងចម្រាសរបស់គណបក្សភឿថៃ ត្រូវបានគេកំណត់ដំបូងនូវចំនួនទឹកប្រាក់ ១៥,៦៦ ពាន់លានដុល្លារ ដើម្បីផ្តល់ឱ្យប្រជាជនថៃ ក្នុងម្នាក់ៗចំនួន ១០,០០០ បាត រឺស្មើនិង ២៧៨ដុល្លារអាម៉េរិក ដែលបានជំរុញឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសថៃបានធ្លាក់ចុះ។ ហើយរដ្ឋាភិបាលថៃត្រូវបានគេរំពឹងថានឹងកាត់បន្ថយនូវទំហំធំនៃគម្រោងនេះ បន្ទាប់ពីមានការព្រមានពីអ្នកសេដ្ឋកិច្ច និងអតីតធនាគារកណ្តាលមួយចំនួនថា គោលនយោបាយនេះបានធ្វើឲ្យមានបញ្ហាទាក់ទងទៅនឹងសារពើពន្ធ និងបង្កអតិផរណាបន្ថែមទៀត។
លោក ស្រេតបន្តថា បានកាន់អំណាចរយៈពេលពីរខែ ហើយកំពុងបន្តគោលនយោបាយកាត់បន្ថយថ្លៃដើម គ្រប់គ្រងបំណុលគ្រួសារ និងចាប់ផ្តើមសេដ្ឋកិច្ចថ្មី តាមរយៈវិធានការជំរុញទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើន ខណៈការនាំចេញជួបការលំបាកពីតម្រូវការសកលដែលចុះកំពុងខ្សោយ៕