៣៣៨ទូក នឹងចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង។ លោក ឈិន កេរតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ក្នុងកិច្ចប្រជុំអន្តរក្រសួងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣ ស្របពេល ខេត្តសៀមរាប ចំនួនទូកបណ្ដោះអាសន្ន មាន៣៤ទូក ហើយនឹងមានការចុះឈ្មោះបន្ដទៀត។
យោងទៅលើការផ្សាយរបស់អគ្គនាយកដ្ឋានកីឡា ផ្សាយនាថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំ នាថ្ងៃដដែលនេះ នៅទីស្នាក់ការគណៈកម្មការរៀបចំបុណ្យជាតិ លោក ឈិន កេតនា បានបញ្ជាក់ក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ថានឹងមានទូកចូលរួមប្រណាំងប្រជែងសរុប ៣៣៨ មកពីបណ្តារាជធានី-ខេត្ត។ ចំនួនទូកទាំងនោះ មិនមានទូកពីអន្ដរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយ។
ពិធីបុណ្យអំទូក ត្រូវបានខកខានធ្វើអស់រយៈពេល ៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ មក។ ដោយឡែក កាលពីឆ្នាំ២០១៩ ទូកចូលរួមប្រណាំង មានចំនួន ប្រមាណជាង ៣៨០ទូក។ ចំនួន នៃការធ្លាក់ចុះចំនួនទូក ចូលរួមក្នុងឆ្នាំ២០២៣នេះ គឺដោយសារបញ្ហា ភាពចាស និងទ្រុតទ្រោម នៃទូក តាមបណ្ដាលខេត្តមួយចំនួន។ នេះ បើតាមគណៈកម្មការរៀបចំបុណ្យជាតិ បានលើកឡើងក្នុងកិច្ចប្រជុំអន្ដរក្រសួង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ចំណែកខេត្តសៀមរាប ចំនួនទូក បណ្ដោះអាសន្ន មាន៣៤ ហើយនឹងមានការចុះឈ្មោះបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕