ជាឱកាសសម្រាប់បងប្អូនដែលមានបំណងចង់ចូលធ្វើការក្នុងក្របខ័ណ្ឌរដ្ឋ ជាពិសេសនៅក្នុងក្រសួងសេដ្ឋកិច្ច ដោយពេលនេះក្រសួងសេដ្ឋកិច្ចបាននឹងកំពុងប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាដើម្បីចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ៧ នាក់ ឱ្យចូលបម្រើការងារលើមុខជំនាញធំៗចំនួន ៦ ជំនាញរួមមានៈ
១. បុគ្គលិកផ្នែករៀបចំគោលការណ៍គណនេយ្យស្តីពីការគ្រប់គ្រងសន្និធិ និងជួយគាំទ្រដល់ការអនុវត្តកិច្ចបញ្ជិកាគណនេយ្យនៃចំណាយនិងគណនីត្រូវសង
២. បុគ្គលិកផ្នែករៀបចំនិងអនុវត្តគោលការណ៍គណនេយ្យស្តីពីទ្រព្យសកម្មហិរញ្ញវត្ថុ (Financial Asset) និងបំណុលហិរញ្ញវត្ថុ ( Financial Liability)
៣. បុគ្គលិកផ្នែកគាំទ្រការអនុវត្តកិច្ចបញ្ជិកាគណនេយ្យនៃចំណូលចំណាយមិនមែនសារពើពន្ធ
៤. បុគ្គលិកផ្នែកគាំទ្រការអនុវត្តកិច្ចបញ្ជិការគណនេយ្យនៃទ្រព្យសកម្មរយៈពេលវែង
៥. បុគ្គលិកផ្នែកគាំទ្រដល់ការវិភាគការអនុវត្តថវិកា
៦. បុគ្គលិកផ្នែកគាំទ្រការងារកែទម្រង់គណនេយ្យរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
ចំពោះការដាក់ពាក្យ បេក្ខជន ឬ បេក្ខនារី ដែលមានចំណាប់អារម្មណ៍និងមានគុណវុឌ្ឍិគ្រប់គ្រាន់សូមធ្វើការផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ការងារ (Recommendation Letter) ជាភាសាខ្មែរ និងភាសាអង់គ្លេស ទៅកាន់អគ្គនាយកដ្ឋានរតនាគារជាតិ អគាលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈមន្ត្រីទទួលបន្ទុក អ៊ីម៉ែល និងលេខទូរស័ព្ទទំនាក់ទំនងដូចខាងក្រោម៖
- សម្រាប់មុខតំណែងលេខរៀង ១ដល់៤ សូមធ្វើការទំនាក់ទំនង លោកស្រី សន សុភាព
- អ៊ីម៉ែល sopheatasan@gmail.com លេខទំនាក់ទំនង (០៧៧ ៣៣៣ ៨៤៦)
- សម្រាប់មុខតំណែងលេខរៀង ៥ លោកស្រី សួស សិរិរដ្ឋា
- អ៊ីម៉ែល sereyrotha@gmail.com លេខទំនាក់ទំនង (០៧៧ ៣៦០ ២២៣)
- សម្រាប់មុខតំណែងលេខរៀង ៦ លោក ឈាង សុខឃាង
- អ៊ីម៉ែល sokkheangchhean001@gmail.com លេខទំនាក់ទំនង (០៨៥ ២០១ ៤៩៨)
កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹមថ្ងៃទី ៨ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១៧:៣០ នាទី ។
សម្រាប់លក្ខខណ្ឌក្នុងជ្រើសរើសត្រូវបានកំណត់ទៅតាមមុខជំនាញទាំង ៦ ខាងលើ ដូច្នេះសូមអានលម្អិតបន្ថែមនៅខាងក្រោមនេះ ៖