Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងការងារ ប្រកាសថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកខាងមុខនេះរយៈពេលបីថ្ងៃ សម្រាប់មន្ត្រី កម្មករ និយោជិក

Media LNN | Nov 22, 2023
ក្រសួងការងារ ប្រកាសថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកខាងមុខនេះរយៈពេលបីថ្ងៃ សម្រាប់មន្ត្រី កម្មករ និយោជិក
Clinic narith

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នៅថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិកទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាស ព្រះរាជពិធីបុណ្យអ៊ំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ខាងមុខនេះរយៈពេលបីថ្ងៃ។

ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំនិងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មការនិយោជិកទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាសវេនគ្នា។

ក្រសួងការងារបានចេញបញ្ជាក់ទៀតថា ចំពោះកម្មករនិយោជិតដែលធ្វើការថ្ងៃព្រះរាជពិធីបុណ្យអ៊ំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកនេះ មានសិទ្ធទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា ដូច្នេះម្ចាស់ឬនាយករោងចក្រសហគ្រាស់ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

គួរបញ្ជាក់ផងដែរថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក មានចែកក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់បាន៕
Photo 2023 11 21 15 59 31