ថ្មីៗកន្លងទៅនេះ បើយោងតាមផេកអាហារូបករណ៍ ស សុខា បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានសហការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្ដល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតចំនួន ៤០០កន្លែង ថ្នាក់បរិញ្ញាបត្ររង-បរិញ្ញាបត្រ ចំនួន ៣០០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០០កន្លែង។
ចំពោះលក្ខខណ្ឌសម្រាប់សិស្ស-និស្សិតដាក់ពាក្យស្នើសុំ
- ផ្តល់ជូនសិស្ស-និស្សិតទូទាំងប្រទេស
- សិស្ស-និស្សិតមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ(ទទួលបានអាទិភាព)
- សិស្ស-និស្សិតធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬ មានជីវភាពខ្វះខាត(ទទួលបានអាទិភាព) (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថាបានចូលរួមសកម្មភាពការងារសង្គម ឬ លិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ)
- សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន (មានគំរូ)
- សិស្ស-និស្សិតត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។
សម្រាប់មុខជំនាញដែលត្រូវសិក្សាវិញមានដូចជា៖
១. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- វិទ្យាស្ថានអប់រំ
- រដ្ឋបាលសាធារណៈ
២. ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ
- គណនេយ្យ
- ធនាគារ និងហិរញ្ញវត្ថុ
- សេដ្ឋកិច្ច
- ទីផ្សារ
- គ្រប់គ្រង
- អក្សរសាស្រ្តអង់គ្លេស
- វិទ្យាសាស្រ្តកុំព្យូទ័រ
- នីតិសាស្រ្ត
- រដ្ឋបាលសាធារណៈ
សូមបញ្ជាក់ថា សម្រាប់ព័ត៌មានលំអិតទាក់ទងទៅជាមួយផ្តល់អាហាររូបករណ៍នេះសិស្សានុសិស្សទាំងអស់អាចធ្វើការទំនាក់ទំនងទៅកាន់កញ្ញាលី សុគន្ធា (០១៧ ៦៨៤ ៨៨១) ,លោក ម៉ៅ រិទ្ធច័ន្ទសំណាង (០៩៦ ៥៩១ ៦៩៤២) កញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍ (០៩៦ ៥៤៩ ០៧៣៣) ៕