Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត ​បញ្ជាក់ថា រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ

Media LNN | Dec 05, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត ​បញ្ជាក់ថា រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ
Clinic narith

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋ ណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ ខណៈរាជរាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយគាំពារសង្គមជាច្រើន ដើម្បីផលប្រយោជន៍របស់ប្រជាជនទូទាំងប្រទេស។

នៅក្នុងពិធីប្រកាសឲ្យអនុវត្តកម្មវិធី «គោលការណ៍ណែនាំ ស្ដីពី ក្របខណ្ឌកម្មវិធីជាតិជំនួយ​សង្គមក្នុងកញ្ចប់គ្រួសារ​ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតប​នឹង​គ្រោះអាសន្ន» នាព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាក​ទុកប្រជាជនចោលនោះទេគឺជារាជរដ្ឋាភិបាលមួយដែលបុរេសកម្ម និងបានកំណត់គោល​ដៅ​ច្បាស់លាស់សម្រាប់ប្រជាជន ​មិនមែន ដូចការលើកឡើងរបស់ជនណាម្នាក់ថា​រាជរដ្ឋាភិបាលមិនបានគិតដល់ពលរដ្ឋនោះទេ។

សម្តេចធិបតី បានបញ្ជាក់ថា« ជាគោលការណ៍នៅក្នុងស្មារតី មិនទុកអ្នកណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ រាជរដ្ឋាភិបាលយើង មិនមែនធ្វើសកម្មភាពតែពេលល្អ ពេលដែលលំបាកទុកប្រជាជនចោលនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយ​ដែលបុរេសកម្មនៅក្នុង ​៤០ឆ្នាំនេះ ប្រវត្តិនៃការតស៊ូរំដោះប្រទេស រហូតទៅដល់ការបង្រួបបង្រួម​ជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋជាដើម»។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹង​បន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ​ហើយកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏បាន​ដាក់ចេញនូវគោលនយោបាយគាំពាំសង្គម ​ជាបន្តបន្ទាប់រួចមកហើយដែរ ដូចជា​ការជួយ​ឧបត្ថម្ភដល់ស្រ្តី ​មានផ្ទៃពោះ ​ការជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះហានិភ័យជា ​ដើមនោះ៕

Clinic narith