Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត ឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន

Media LNN | Dec 16, 2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត ឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា អ្នកដែលចោទថា សម្តេចដឹកនាំមនុស្សរាប់ពាន់នាក់ដើម្បីមកចូលរួមកម្មវិធី សម្តេចនៅប្រទេសជប៉ុន ជារឿងចម្លែក

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរួមសាមគ្គីគ្នា គឺជាស្មារតីជាតិនិយម

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារ លោករដ្ឋមន្រ្តី ហេង សួរ ដែលបានរៀបចំជាមួយទូត និងសមាគមខ្មែរនៅជប៉ុន សម្រាប់កម្មវិធីជួបជុំនាពេលនេះ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារទៅអ្នកដែលគ្រោងប្រមូលគ្នាជេរសម្តេចថា ការសម្តែងមតិត្រូវធ្វើដោយថ្លៃថ្នូរ កុំឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអញ្ជើញរបស់ជប៉ុន និងការជួបជុំជាមួយបងប្អូនជាង២ពាននាក់ នៅពេលនេះ គឺជាការបញ្ជូនសារ អំពីការទទួលស្គាល់ថា សម្តេចជានាយករដ្ឋមន្រ្តីកម្ពុជាស្របច្បាប់

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋជាង៦លាននាក់ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា កន្លងទៅនេះ គឺជាការអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតដើម្បី ជ្រើសតាំងនាយករដ្ឋមន្រ្តី

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានរិះគន់ទៅម្សៀចាស់វស្សា ដែលធ្វើសកម្មភាពវាយប្រហារតាំងពីសម្តេចតេជោ រហូតដល់កូន ហើយតាមដានសកម្មភាពរបស់សម្តេចជាប់រហូត

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅអ្នកដែលចង់ធ្វើបាតុកម្មសម្តែងមតិប្រឆាំងសម្តេច នៅថ្ងៃស្អែក ត្រូវគិតពីមុខមាត់ជាតិ និងកុំឱ្យរំលោភច្បាប់ជប៉ុន

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅអ្នកដែលគ្រោងធ្វើបាតុកម្មប្រឆាំងសម្តេចថា ប្រយ័ត្នប៉ះពាល់ដលជប៉ុន រឿងរិះគន់ការធ្វើនយោបាយតជំនាន់ពីឪពុកដល់កូន

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ខ្មែរយើងមិនថានៅអាមេរិក ឬប្រទេសណាទេ យើងគួរតែអបអរសាទរដល់ សន្តិភាពរបស់យើងដែលកំពុងមាននៅពេលនេះ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ឆ្នាំនេះ មានរយៈពេល៧០ឆ្នាំហើយ សម្រាប់ទំនាក់ទំនងកម្ពុជា-ជប៉ុន ប៉ុន្តែឆ្នាំនេះ ជាកម្រិតខ្ពស់បំផុត ដែលប្រទេសទាំងពីរបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ សម្តេចនឹងសម្ពោធផែទឹកជ្រៅ នៅខេត្តព្រះសីហនុ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទស្សនកិច្ចសម្តេចនៅក្រៅប្រទេស ចំណុចសំខាន់ជាងគេខាងសេដ្ឋកិច្ច គឺដើរទាក់ម៉ូយ គឺផ្សព្វផ្សាយពីកម្ពុជា យើងមានផលិតផលត្រូវតែដើរផ្សព្វផ្សាយប្រាប់គេ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅអាទិភាព៣ក្នុងចំណោម៥ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ គឺកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ករណីក្រុមហ៊ុនវីនគ្រុបលើកសំណើបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជា វាជារឿងរបស់ក្រុមហ៊ុន ប៉ុន្តែសិទ្ធិក្នុងការអនុញ្ញាតឱ្យបើក ឬមិនបើក ជារឿងរបស់រដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលបានមិនអនុញ្ញាតឲ្យក្រុមហ៊ុន វីនគ្រុប បើកដំណើរការរថយន្តអគ្គិសនីនៅកម្ពុជានោះទេ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោក សម រង្ស៉ី ស្ងាត់ជ្រាប ក្រោយពេលសម្តេចបង្ហាញនិក្ខេបបទថ្នាក់បណ្ឌិត ដែលអាចមានមូលហេតុពីរ ទី១. គឺនិក្ខេបបទនោះល្អ ទី២. គឺគាត់មិនយល់អំពីនិក្ខេបបទ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដែលបកស្រាយបំភ្លៃថា រដ្ឋាភិបាលសម្តេច ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវីនគ្រុប អនុញ្ញាតឱ្យបើកតាក់ស៊ី គឺល្ងង់ធ្វើចេះ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនបានឱ្យអាជ្ញាបណ្ណដល់ក្រុមហ៊ុនវីនគ្រុប បើកតាក់ស៊ីនៅកម្ពុជានោះទេ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺជួយបងប្អូនអ្នករត់តុតុ

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅអ្នករត់កង់បី និងតុតុ កុំឱ្យមានការព្រួយបារម្ភចំពោះរឿងតាក់ស៊ីរបស់វៀតណាម

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍ ចំពោះក្រុមហ៊ុនបរទេស ដែលទៅសិក្សាដើម្បីវិនិយោគ ប៉ុន្តែមិនមែនរាល់គម្រោងទាំងអស់ សុទ្ធតែអនុញ្ញាតនោះទេ គឺមានចំណុច ដែលត្រូវហាមឃាត់ ដើម្បីឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជនខ្មែរ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមបងប្អូនជឿជាក់ចុះ ខ្ញុំដឹកនាំប្រទេស ដោយបន្តថែរក្សាសមិទ្ធផលរបស់ រាជរដ្ឋាភិបាល​ដឹកនាំដោយ សម្តេចតេជោ ក្នុងអាណត្តិកន្លងទៅ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោក ប្រទេសណាក៏មានពលរដ្ឋធ្វើការនៅក្រៅប្រទេសដែរ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងាររបស់រាជរដ្ឋាភិបាល គឺអាទិភាពធំ គឺបង្កើនការងារនៅក្នុងស្រុក តាមរយៈការខិតខំដើរទាក់ម៉ូយ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្ញុំតែងតែនិយាយថា ធ្វើអ្វីក៏ដោយ ត្រូវចេះដកដង្ហើមខ្លួនឯង កុំពឹងលើគេដើម្បីដកដង្ហើម

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នរណាថាកម្ពុជារណបប្រទេសនេះប្រទេសនោះ ថាតែអ្នកឯងទៅ ប៉ុន្តែកម្ពុជាត្រូវពង្រឹងខ្លួនឯង បណ្តុះបណ្តាលធនធាន

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់និស្សិត កម្មសិក្សាការី និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលបានដើរតួនាទី ជាអ្នកការទូតឱ្យកម្ពុជា​ ហើយទទួលបានការកោតសរសើរពីជនជាតិជប៉ុនថា ជាប្រជាជនដែលឧស្សាហ៍ព្យាយាម

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ក្រុមហ៊ុនជប៉ុននៅប្រទេសជប៉ុន ឱ្យបន្តយកចិត្តទុកដាក់ចំពោះពលករ និងសិក្ខាកម្មមកពីប្រទេសកម្ពុជា

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាម រាជរដ្ឋាភិបាល ដែលមានមន្ត្រីទូតជាសេនាធិការ ត្រូវគាំពារពលរដ្ឋខ្មែរទាំងអស់ ដែលទៅធ្វើការងារនៅក្រៅប្រទេស

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារកម្ពុជា ពិភាក្សាជាមួយភាគីជប៉ុន ដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនពលករ ឱ្យកាន់តែទាបជាបច្ចុប្បន្ន

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលអាណត្តិថ្មីនេះ អត់ដេកទេ គឺដើរទៅមុខជានិច្ចដើម្បីបងប្អូនប្រជាពលរដ្ឋ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្តាំទៅវិភាគ និងអ្នកអត្ថាធិប្បាយព័ត៌មាន ស៊ីអារម្មណ៍ មុននឹងលើកឡើងពីអ្វី សូមឱ្យមានភាពច្បាស់លាស់ផង

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការបរទេសសិក្សា ពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុល នៅអូសាកា នាពេលខាងមុខ ដើម្បីងាយស្រួលផ្តល់សេវាដល់ពលករ និងពលរដ្ឋខ្មែរ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ពលករ និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលចង់បន្តប៉ាស្ព័រ អាចទៅធ្វើនៅស្ថានទូតខ្មែរ ក្នុងប្រទេសកូរ៉េបាន ដោយមិនបាច់ចាំចំណាយថវិកាច្រើន ហោះទៅកាន់ប្រទេសកម្ពុជា

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំពិធីចូលឆ្នាំ និងបុណភ្ជុំបិណ្ឌ សម្រាប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ក្នុងប្រទេសជប៉ុន

* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ត្រូវប្រកាន់នូវភាពថ្លៃថ្នូ ធ្វើជាប្រជាពលរដ្ឋ ដែលមានអំណត់ និងស្មោះត្រង់ គោរពស្រលាញ់សាសន៍ផ្សេងៗ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើយើងស្អប់សាសន៍គេ គេក៏ស្អប់សាសន៍យើងដែរ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែនជាមួយវៀតណាម ដែលនៅសេសសល់១៦ ភាគរយ គឺរាជរដ្ឋាភិបាល បានខិតខំចរចាដាច់បាច់ដាច់ទឹក ដើម្បីផលប្រយោជន៍ជាតិ

* បន្ទាប់ពីបានថ្លែងអំណរគុណជាថ្មី និងជូនដល់ភាគីពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីជួបជុំ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង១៖១៥នាទី រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ១៖១៨នាទីនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣៕