Alynana Media Cambodia
Icon Collap
clinic narit

គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាបកំពុងសិក្សាតម្រាយផ្លូវ

Media LNN | Dec 26, 2023
គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាបកំពុងសិក្សាតម្រាយផ្លូវ
Clinic narith

 

 

 

(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះ​ទៅ​ក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group ។

តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ិន ម៉ាណែត ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ នៃ​ភ្ញៀវ​ទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បាន​ចាប់​ផ្តើម​ប្រតិបត្តិការរបស់ខ្លួនជាផ្លូវការតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវ​បាន​គណៈកម្មការ​អន្តរក្រសួងលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group នាព្រឹក​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផ្សេង​ទៀត​។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់​ពី​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ដែលមានឈ្មោះថា Urban Light Rail Transit ។ មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅ​បញ្ចៀស​កុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់​ដែល​ស្ថិត​ក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា៕