Alynana Media Cambodia
Icon Collap
clinic narit

គ្រឹះស្ថានអង្គររកចំណូលបានជិត៣៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

Media LNN | Jan 02, 2024
គ្រឹះស្ថានអង្គររកចំណូលបានជិត៣៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
Clinic narith

(សៀមរាប)៖ គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងចំណូលពីការលក់បណ្ណ ឬសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានរាយការណ៍ថា រយៈពេល១២ខែ ឆ្នាំ២០២៣ ស្ថាប័នរកចំណូលបានសរុបជិត៣៨លាន ដុល្លារអាមេរិក។

របាយការណ៍គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ មករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានទេសចរបរទេសសរុប ៧៩៨ ០៦៩នាក់ បានចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ កើនឡើង១៧៧,៧៣ភាគរយធៀបនឹងឆ្នាំ២០២២។ ចំនួននេះគិតជាថវិកា ស្មើនឹង ៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក ស្មើនឹងជាង២០០ភាគរយធៀបនឹងឆ្នាំ២០២២។

គ្រឹះស្ថានអង្គរក៏បានរាយការណ៍ពីការលក់សំបុត្រនៅប្រាសាទកោះកែរផងដែរ ដែលសរុបទាំង១២ខែ ឆ្នាំ២០២៣ បានចំនួន២២២ ០៩០ដុល្លារ  លើអ្នកទេសចរបរទេស ១៤ ៨០៦នាក់។ ចំណែកនៅតំបន់ចុងឃ្នៀស ភ្នំក្រោម រកចំណូលពីការលក់សំបុត្រទូកបានចំនួន ៥៦៤ ៦៧១ដុល្លារ។

ជាមួយគ្នានេះដែរ ថវិកាដែលបានឧបត្ថម្ភចូលនិធិគន្ធបុប្ផារយៈពេល១២ខែ ឆ្នាំ២០២៣ សរុបមានចំនួន ១ ៥៩៦ ១៣៨ដុល្លារអាមេរិក៕