Alynana Media Cambodia
Icon Collap
clinic narit

គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ-សហគ្រាសចំនួនជាង ៤ម៉ឺនមូលដ្ឋាន

Media LNN | Jan 09, 2024
គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ-សហគ្រាសចំនួនជាង ៤ម៉ឺនមូលដ្ឋាន
Clinic narith

(ភ្នំពេញ)៖ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ កម្ពុជាមានចំនួនរោងចក្រ-សហគ្រាស បានកើនឡើងរហូតដល់ចំនួន ៤០.៨៤០រោងចក្រ។  នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន​ ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

សម្តេចបវរធិបតី បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញការកសាង រោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត ដោយបានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់គាត់ផ្ទាល់។

សម្តេចបានបន្ថែមទៀតថា  កាលពីឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រ-សហគ្រាស ត្រឹមតែ ៦៤រោងចក្រ និងមានកម្មករនិយោជិក ត្រឹមប្រមាណ ៨ម៉ឺននាក់ប៉ុណ្ណោះ តែដល់ពេលបច្ចុប្បន្ន គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ ចំនួនរោងចក្រ-សហគ្រាស បានកើនឡើងរហូតដល់ចំនួន ៤០.៨៤០រោងចក្រ និងមានកម្មករ និយោជិតសរុបប្រមាណ ១,៧ លាននាក់។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ នៅតែបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពថែរក្សាសុខដុមនីយកម្មការងារ ផ្តល់អត្ថប្រយោជន៍នានា ជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕