មិនយូរទៀតទេខេត្តបាត់ដំបងអាចនឹងមានកន្លែងកែច្នៃកាកសំណល់កសិផល ក្រោយមានក្រុមហ៊ុនមួយរបស់ចិន ឈ្មោះ Brand of China National Heavy Machinery Corporation បានបង្ហាញការចាប់អារម្មណ៍វិនិយោគបង្កើតកន្លែងកែច្នៃកាកសំណល់កសិផលនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មនិងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោក XUE JIA នាយកផ្នែកទីផ្សារ និងក្រុមការងារ តំណាងក្រុមហ៊ុនBrand of China National Heavy Machinery Corporation បានចាប់អារម្មណ៍វិនិយោគទៅលើការកែច្នៃកាកសំណល់កសិផល បន្លែ ផ្លែឈើ និងថាមពលអគ្គិសនី ។
គួរបញ្ជាក់ផងដែរថា ក្នុងជំនួបនេះមានគោលបំណងធំៗ ២ ទាញវិនិយោគិនក្រៅប្រទេសមកវិនិយោគក្នុងខេត្ត និង ការបង្កើតកិច្ចសហការរវាងសភាពាណិជ្ជកម្មខេត្តបាត់ដំបងជាមួយក្រុមហ៊ុនចិន៕