Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអនុវត្តការផាកពិន័យលើអ្នកបង់ថ្លៃសំរាមយឺត ចាប់ពីឆ្នាំ២០២៤នេះ

Media LNN | Jan 24, 2024
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអនុវត្តការផាកពិន័យលើអ្នកបង់ថ្លៃសំរាមយឺត ចាប់ពីឆ្នាំ២០២៤នេះ
Clinic narith

សហគា្រសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន របស់រដ្ឋបាលសាលារាជធានីភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹងថា ចាប់ពីខែមករាឆ្នាំ២០២៤នេះតទៅ នឹងចាប់ផ្តើមអនុវត្តច្បាប់ពេញលេញ ធ្វើ​ការ​ផា​កពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ហើយនឹង​ធ្វើកា​រ​ផាក​ពិន័យ​ចំពោះអ្នកបង់ថ្លៃសំរាមយឺតទៅគោលការណ៍ច្បាប់ និងលិខិត​បទដ្ឋាន​គតិ​យុត្តិ​ជាធរមាន។

បើតាមសមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម លោក កែវ រតនា ប្រាប់ថា ជារួមអាជ្ញាធរមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ក៏ដូច​បណ្តា​សង្កាត់​នានា​ទៀត បន្ទាប់ពីបានចូលប្រជុំទទួលគោលការណ៍ណែនាំការអនុវត្តផាកពិន័យ អំពើ​ល្មើស​នឹង​ការ​គ្រប់គ្រងសំរាមសំណល់រឹងនោះហើយ អាជ្ញាធរមូលដ្ឋានបានចុះណែនាំពលរដ្ឋតាមខ្នងផ្ទះ ឲ្យ​ធ្វើ​ការ​គ្រប់គ្រងសំរាមបញ្ចេញសំរាមឲ្យត្រូវម៉ោងពេល ញែកទុកដាក់សំរាមរឹង និងសើម​ឲ្យ​បាន​ត្រឹម​ត្រូវ និងត្រូវទៅបង់ថ្លៃប្រមូលសំរាមបានឲ្យទៀងទាត់ និងទាន់ពេលវេលាមុនថ្ងៃទី១៥ តាម​ខែ​នីមួយៗ។

ពលរដ្ឋថ្លែងថា អស់រយៈពេលច្រើនឆ្នាំមកហើយដែលច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិការ​ផាក​ពិន័យ​លើ​អំពើល្មើសនឹងគ្រប់គ្រងសំរាមបានធ្វើការផ្សព្វផ្សាយ ហើយគាំទ្រ​ឲ្យ​អាជ្ញាធរ​អនុវត្ត​អនុវ​ត្ត​ច្បាប់​គោលការណ៍ផាកពិន័យគ្រប់គ្របង់សំរាមមិនត្រឹមត្រូវ ការមិនបង់ថ្លៃសំរាម និង​ការ​បង់​ថ្លៃ​យឺត ជាដើមដើម្បីជំរុញលើកទឹកចិត្តអ្នកប្រមូលសំរាម តាមក្រុមហ៊ុននានា ធ្វើការងារល្អ ធ្វើឲ្យ​បរិស្ថាន សុខភាព។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា ការងារ​អប់រំ​ផ្សព្វផ្សាយ​ការ​ទុក​ដាក់​គ្រប់​គ្រងសំរាមរឹង និងសើម និងផ្សព្វផ្សាយជំរុញ​ពលរដ្ឋ​បង់ថ្លៃ​សំរា​ម​ឲ្យ​ទាន់​ពេល​វេលា​នោះ គឺរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរ​មូលដ្ឋានគ្រ​ប់​លំដាប់​ថ្នាក់​បាន​ចុះ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ឆ្នាំម​ក​ហើយ។ ពលរដ្ឋស្ទើរតែទាំងអស់គ្នា គឺបានអនុវត្តត្រឹមត្រូវបានច្បាប់ និងនៅសល់តែ​មួយចំ​នួន​តូច​ប៉ុណ្ណោះនៅមិនទាន់អនុវត្ត ដូចជាការបញ្ចេញសំរាមខុសពេលវេលា និងការបង់​ថ្លៃ​សំរាម​យឺត ដែលអ្នកទាំងនោះនឹងរងការផាកពិន័យទៅតាមចំនួនទឹកប្រាក់ ទោស​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ចាប់ពីខែមករាឆ្នាំ២០២៤តទៅ៕