Alynana Media Cambodia
Icon Collap
clinic narit

មិនមែនធ្វើលើផ្លូវចាស់! រដ្ឋបង្ហាញគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនថ្មីៗចំនួន ២ ខ្សែ ឆ្លងកាត់ខេត្ដ-ក្រុងទាំងនេះ

Media LNN | Mar 08, 2024
មិនមែនធ្វើលើផ្លូវចាស់! រដ្ឋបង្ហាញគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនថ្មីៗចំនួន ២ ខ្សែ ឆ្លងកាត់ខេត្ដ-ក្រុងទាំងនេះ
Clinic narith

(ភ្នំពេញ)៖ ក្រៅពីគម្រោងសាងសង់ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត និងផ្លូវដែកភ្នំពេញ-ព្រះសីហនុ ដែលមានស្រាប់ឲ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនថ្មីចំនួន ២ ខ្សែ បន្ថែមទៀតផងដែរ។ គម្រោងផ្លូវដែកទាំងពីរនឹងមានសង់ឆ្លងកាត់រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រៃវែង និងខេត្ដស្វាយរៀង ខណៈត្រូវការទុនវិនិយោគជិត ៣ ពាន់លានដុល្លារ។

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាល គម្រោងផ្លូវដែកល្បឿនលឿនទាំង ២ ខ្សែនេះរួមមាន៖

១.​ផ្លូវដែកល្បឿនលឿនភ្នំពេញ-បាវិត ព្រំដែនវៀតណាម

ផ្លូវដែកថ្មីនេះគឺចាប់ផ្ដើមចេញពីរាជធានីភ្នំពេញបត់ទៅភាគអាគ្នេយ៍ឆ្លងកាត់តាមកំពង់ផែស្វយ័តភ្នំពេញថ្មី បន្ដទៅភាគខាងកើតតាមបណ្ដោយផ្លូវជាតិលេខ១ កាត់តាមខេត្ដកណ្ដាល ព្រៃវែង និងស្វាយរៀង និងបញ្ចប់នៅមាត់ច្រកទ្វារព្រំដែនបាវិត (ព្រំដែនកម្ពុជា-វៀតណាម) ដែលមានប្រវែងសរុប ១៥០ គីឡូម៉ែត្រ។

បន្ទាប់ពីការសាងសង់រួចរាល់ ផ្លូវដែកល្បឿនលឿននេះ នឹងអាចដឹកអ្នកដំណើរបានល្បឿន ១៦០ គីឡូម៉ែត្រក្នុង១ម៉ោង រីឯល្បឿនដឹកជញ្ជូនទំនិញនឹងលើសពី ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ ហើយផ្លូវដែកថ្មីមួយខ្សែនេះ ក៏ជារបៀងដឹកជញ្ជូនភាគអាគ្នេយ៍ដ៏សំខាន់មួយផងដែរ បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងដំណើរការសាងសង់នាពេលបច្ចុប្បន្ន។ តាមការប៉ានស្មានគម្រោងនេះនឹងចំណាយថវិកាចំនួន ៨០០ លានដុល្លារ។

 

 
 
 
362

 

២. ផ្លូវដែកល្បឿនលឿនភ្នំពេញ-កំពង់ធំ-សៀមរាប-ប៉ោយបែត

គម្រោងផ្លូវដែកថ្មីនេះ នឹងចាប់ផ្ដើមចេញពីក្រុងប៉ោយប៉ែតភាគពាយ័ព្យ ឆ្លងកាត់តាមខេត្ដសៀមរាប ខេត្ដកំពង់ធំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម និងរាជធានីភ្នំពេញ។ ផ្លូវដែកនេះផ្ដោតសំខាន់លើការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។

បន្ទាប់ពីសាងសង់រួច ផ្លូវដែកថ្មីនេះ នឹងអាចធ្វើដំណើរបានល្បឿន ១៦០ គីឡូម៉ែត្រក្នុង១ម៉ោង ចំពោះការដឹកជញ្ជូនទំនិញគឺមានល្បឿនលើស ៨០ គីឡូម៉ែត្រក្នុង១ម៉ោង។ ទម្ងន់ផ្ទុក ២០តោនក្នុង១អ័ក្សកង់។ តាមការប៉ានស្មានគម្រោងនេះនឹងត្រូវចំណាយថវិកា ២ ១៥០ លានដុល្លារឯណោះ៕

 

 
431634293 122168527928029244 536157415629419093 N