Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារលើគម្រោងប្រតិបត្តិការកំពង់ផែអន្តរជាតិកំពត ជាមួយក្រុមហ៊ុនកំពតផត

Media LNN | Mar 16, 2024
រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារលើគម្រោងប្រតិបត្តិការកំពង់ផែអន្តរជាតិកំពត ជាមួយក្រុមហ៊ុនកំពតផត
Clinic narith

 

(ភ្នំពេញ)៖​ នារសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដឹកនាំដោយ អ្នកឧកញ៉ា វិញ ហ៊ួរ អភិបាលក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

អង្គប្រជុំបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ពាក់ព័ន្ធនឹងគម្រោងប្រតិបត្តិការកំពង់ផែអន្តរជាតិកំពត របស់ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដែលគ្រោងនឹងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាអភិបាលក្រុមហ៊ុន បានគោរពស្នើសុំអនុសាសន៍ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួង សំដៅឱ្យការរៀបចំគម្រោងប្រតិបត្តិការកំពង់ផែ អាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមនីតិវិធី និងបទដ្ឋានគតិយុត្តដែលបានកំណត់៕