ធនាគារជាតិនៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី យុទ្ធនាការស្រឡាញ់ប្រាក់រៀល នាថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤នេះ។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សាធារណជនអាចអញ្ជើញមកប្ដូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស នៅក្នុងយុទ្ធនាការ "ស្រឡាញ់ប្រាក់រៀល" ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។