Alynana Media Cambodia
Icon Collap
clinic narit

ក្រុមប្រតិភូមកពីចិន ស្វែងយល់ឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា

Media LNN | Mar 20, 2024
ក្រុមប្រតិភូមកពីចិន ស្វែងយល់ឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា
Clinic narith

 

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អនុញ្ញាត​គណៈ​ប្រតិភូ​ក្រុមហ៊ុនចិន China Siwei Surveying and Mapping Technology Co.,Ltd ចូល​រួម​សម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បន្ទាប់​បាន​ទទួលស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនចិន ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែង​នូវ​ចំណាប់​អារម្មណ៍​លើបច្ចេកវិទ្យាថ្មីនេះ និងបានបង្ហាញពីតម្រូវការរបស់ក្រសួង ដែលចង់​បាន​បច្ចេក​វិទ្យា​ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមាន​ភាព​ងាយ​ស្រួល រហ័ស ជាក់លាក់ និងមានប្រសិទ្ធភាពការងារខ្ពស់។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្នុងសម័យបរិវត្តន៍កម្មឌីជីថល វិស័យកសិកម្មត្រូវធ្វើទំនើបកម្ម តាម​ឱ្យ​ទាន់​សម័យ​កាល កាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចេកវិទ្យាបង្កភាពងាយស្រួល មានភាពច្បាស់លាស់ និងបង្កើន​ប្រសិទ្ធ​ភាព​ការងារកាន់តែប្រសើរលើការគ្រប់គ្រងទិន្នន័យ ការព្យាករណ៍ ការប្រៀប​ធៀប​ការ​វិវត្ត​ផ្សេងៗ​តាម​ឆ្នាំនីមួយៗនៅទូទាំងប្រទេស ដើម្បីបង្ការ និងអន្តរាគមន៍ក្នុងការគ្រប់គ្រង និងកាត់​បន្ថយ​ហានិភ័យនានាបង្កឡើងដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ និងរាំងស្ងួត ទៅ​តាម​អនុវិស័យនីមួយៗជាអាទិ៍ព្រៃឈើ ជលផលទាំងទឹកសាបនិងទឹកទឹកប្រៃ និងកសិកម្ម ឱ្យ​បាន​ទាន់​ពេល​វេលា និងមានប្រសិទ្ធភាពបំផុត៕