ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ខណ្ឌចំនួន១០ នៅក្នុងរាជធានីភ្នំពេញ អាចនឹងមានការរអាក់រអួលនៅតំបន់ខ្លះ ខណៈអគ្គិសនីកម្ពុជា នឹងចាប់ផ្តើមអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញផ្សេងៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការពង្រីកផ្លូវ។
បើតាមសេចក្តីប្រកាសរបស់ EDC ដែលអាចនឹងជួបបញ្ហារអាក់រអួលនៅតំបន់ខ្លះនោះ រួមមាន៖ ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌឬស្សីកែវ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍ជ័យ ខណ្ឌបឹងកេងកង ខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ដែលការរអាក់រអួលភ្លើងនេះ នឹងមានទៅតាមពេលវេលាដែលបានកំណត់ដូចខាងក្រោមនេះ ៖