Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍

Media LNN | May 22, 2024
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញ​​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់បិទ​សន្និ​សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍»។

សូមជំរាបថា សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបាន​ប្រកាស​បើក​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយបានចូលរួមពិធីបិទសន្និសីទស្តីពីកម្ពុជាដែលអនាគតគ្មានអំពើប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលយុត្តិតេជោ ជាទីតាំងដ៏មានសារៈសំខាន់បង្ហាញពីការប្រឹងប្រែងរបស់កម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្រេចយកទីតាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ធ្វើជាកន្លែងជំនុំជម្រះមេដឹកនាំខ្មែរក្រហម ព្រោះតែការគិតគូរជាចម្បងទៅលើសុវត្ថិភាពពិរុទ្ធជនដែលជាអតីតមេដឹកនាំខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងនេះពីមុនស្ថិតនៅលើទឹកដីខេត្តកណ្តាល ដូច្នេះគឺមិនត្រូវតាមកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិនោះឡើយ អាស្រ័យហេតុនេះ សម្តេចក៏បានសម្រេចចុះហត្ថលេខាកាត់យកដីនេះចូលក្នុងរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរៀនសម្រាប់កិច្ចការពារ និងប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ គឺសម្រាប់សហគមន៍អន្តរជាតិផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងជាមួយទស្សនៈរបស់សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកឡើងថា ប្រជាជនកម្ពុជា ត្រូវមានការឯកភាពគ្នាជាធ្លុងលើតភាពប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តថភាពប្រវត្តិសាសន៍ គឺយើងពិតជាមាននូវរបបប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលាក្តីខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌មួយជូនពលរដ្ឋកម្ពុជា ហើយសម្តេច និងពលរដ្ឋខ្មែរ បានរង់ចាំរហូតដល់ទៅ៤៣ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលក្រមរបស់សាលាក្តីខ្មែរក្រហម បានបញ្ចប់ល្បែងផលបូកស្មើសូន្យ ហើយទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ផលបូកស្មើសូន្យ ព្រោះអង្គការសហប្រជាជាតិ ថ្កោលទោសភាពឃោរឃៅរបស់ខ្មែរក្រហម តែក៏ថ្កោលទោសអ្នកផ្តួលរំលំខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណា ដែលនិយាយថាកម្ពុជាមិនមានអំពើប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតាក់តែងច្បាប់នេះ មិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ តែជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងទ័ពរំដោះវៀតណាម ដែលបានរួមចំណែកជួយផ្តួលរំលំរបបខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានគាំទ្រដល់ដំណើរការសាលាក្តីខ្មែរក្រហម ស្វែងរកយុត្តិធម៌ជូនពលរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាពិតជាឈឺចាប់ខ្លាំងណាស់ ដែលអង្គការសហប្រជាជាតិផ្តល់អាសនៈឱ្យខ្មែរក្រហម ហើយដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរ ដែលប្រឹងប្រែងរស់ពីការប្រល័យនៃរបបខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាន់តែឈឺចាប់ថែមទៀត អន្តរជាតិមិនត្រឹមតែមិនដាក់ទោសខ្មែរក្រហមនោះទេ ពួកគេថែមទាំងជួយបង្កើតរដ្ឋាភិបាលចម្រុះឱ្យខ្មែរក្រហមថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងសុន្ទរកថារបស់សម្តេចពេលចរចារកសន្តិភាព សម្តេចបានចង្អុលថា កន្លែងស័ក្តិសមសម្រាប់ខ្មែរក្រហម គឺសាលាយុត្តិធម៌ មិនមែនក្រុមប្រឹក្សាជាតិ SNC នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា កិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ត្រូវបានរាំងស្ទះ ដោយសារភាគីវាយខ្មែរក្រហមបានរក្សាជំហរតាំងពីដើមដល់ចប់ គឺកាត់ទោសខ្មែរក្រហម គឺការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានរក្សាជំហរកាត់ទោសខ្មែរក្រហមតាំងពីដើមមក។

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យប្រទេសទាំងឡាយដែលគាំទ្រខ្មែរក្រហម គួរតែក្លាហានហ៊ានទទួលស្គាល់កំហុសរបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានហៅអន្តរជាតិថា ពេលខ្មែរក្រហមនៅខ្លាំង អត់មាននរណាហ៊ានអើតក្បាលមិនទទួលស្គាល់របបខ្មែរក្រហមនោះទេ ដល់ពេលខ្មែរក្រហមចុះខ្សោយ ទើបនាំគ្នាឈប់ទទួលស្គាល់ខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋកម្ពុជាគ្រប់គ្រងដីរហូតដល់ទៅ៩០ភាគរយ តែអង្គការសហប្រជាជាតិមិនទទួលស្គាល់ ពីការគ្រប់គ្រងរដ្ឋរបស់រដ្ឋកម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានដាក់ជាសំណួរថា បើខ្មែរក្រហមចូលរួមបោះឆ្នោត មានគណបក្សនយោបាយ មានអាសនៈក្នុងសភា តើនរណាហ៊ានកាត់ទោសខ្មែរក្រហម? គួរតែអរគុណ ប៉ុល ពត ដែលដកខ្លួនពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដកខ្លួនពីការបោះឆ្នោត ផ្តល់លទ្ធភាពនៃការកាត់ទោសមេខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ មិនទាន់មានទេ ដែលមេដឹកនាំភាគីជម្លោះម្ខាងទៀត ចូលមកដល់ផ្ទះមេដឹកនាំនៃភាគីជម្លោះម្ខាងផ្សេងទៀត។ តែសម្រាប់កម្ពុជា បានមានរួចទៅហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបញ្ជាយន្តហោះទៅដឹកមេដឹកនាំទាំងនោះមកផ្ទះសម្តេចដោយផ្ទាល់។ រូបភាពមេដឹកនាំខ្មែរក្រហមមកដល់ផ្ទះសម្តេច គឺផ្ញើសារទៅពលរដ្ឋថាសង្គ្រាមបានបញ្ចប់ ផ្ញើសារទៅទាហានខ្មែរក្រហមសេសសល់ថាមេដឹកនាំបានចុះចូលអស់ហើយ និងផ្ញើសារទៅអន្តរជាតិថា អាចមកលេងកម្ពុជាបានហើយ ព្រោះលែងមានសង្គ្រាមហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមេដឹកនាំខ្មែរមកផ្ទះសម្តេច អន្តរជាតិគេចោទសម្តេចថា ចាប់ដៃខ្មែរក្រហម តែពួកគេភ្លេចថាពេលមុននោះ ខ្មែរក្រហមដើរលើកម្រាលព្រំក្រហមទៅប្រជុំស្ទើរគ្រប់ប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានមានប្រសាសន៍ពីប្រវត្តិសាស្ត្រកម្ពុជាថតទុករយៈពេល៤៨ម៉ោងរួចហើយ តែ១០ឆ្នាំក្រោយទើបអនុញ្ញាតឱ្យផ្សព្វផ្សាយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពេលអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ពេលមកទស្សនកិច្ចនៅកម្ពុជា បានទាមទារឱ្យសាលាក្តីខ្មែរក្រហម ជំនុំជម្រះលើសំណុំរឿងជាច្រើន ដែលរួមមានសម្តេច នរោត្តម សីហនុ និងឥស្សរជនជាន់ខ្ពស់ប្រមាណ៦រូបទៀត។ បន្ទាប់ពីការលើកឡើងបែបនេះ សម្តេចតេជោ បានតបថា សម្តេចសុខចិត្តឱ្យតុលាការកូនកាត់បរាជ័យ តែមិនឱ្យប្រទេសមានសង្គ្រាមឡើងវិញនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពេលនោះបើអង្គការសហប្រជាជាតិ នៅតែបង្ខំឱ្យពង្រីកការជំនុំជម្រះទៅមេដឹកនាំដទៃទៀត សាលាក្តីកូនកាត់មួយនេះនឹងត្រូវបរាជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់អន្តរជាតិថា ពេលខ្មែរក្រហមខ្លាំង គាំទ្រខ្មែរក្រហម ពេលខ្មែរក្រហមចុះខ្សោយសង្កត់កយកតែម្តង។

* សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា សម្តេចជាអ្នកស្នើឱ្យមានសាលាក្តីខ្មែរក្រហម ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីរូបមន្ត្តលោក ចន ឃែរី ដើម្បីដំណើរការសាលាក្តីខ្មែរក្រហម។ រូបមន្តរបស់លោក ចន ឃែរី គឺរូបមន្ត្ត ស៊ុបពែ... ពោលជារូបមន្តមិនយកសំឡេង ២ភាគ៣មកប្រើនោះទេ ដើម្បីកុំឱ្យភាគីណាមួយមកជំទាស់ ឬអនុម័តដោយគ្មានការរាំងខ្ទប់ ដែលជារូបមន្តវ័យឆ្លាត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលក្រមរបស់សាលាក្តីខ្មែរក្រហម ក៏បានផ្តល់ឱកាសឱ្យសម្តេចចុះចេញពីអំណាច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចអនុវត្តន៍វប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិ ដែលវាយប្រហារសម្តេច និងក្រុមគ្រួសារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពមិនមែនជារបស់ធ្លាក់ពីលើមេឃនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពនៅកម្ពុជា មានជាង ២៥ឆ្នាំហើយ។ សុខសន្តិភាពនេះ ផ្តល់ឱកាសឱ្យកម្ពុជា ប្រមូលធនធាន និងការប្រឹងប្រែងសព្វបែបយ៉ាង ដើម្បីកសាង និងអភិវឌ្ឍន៍ជាតិ។ ដូច្នេះត្រូវរួមគ្នាអរគុណសន្តិភាព ហើយមិនត្រូវឱ្យនរណាបំផ្លាញសុខសន្តិភាពនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាមានសុខសន្តិភាព គឺមិនបារម្ភមានអំពើប្រល័យពូជសាសន៍នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នគេមិនប្រើរដ្ឋប្រហារនោះទេ តែគេប្រើបដិវត្តពណ៌តែម្តង។ ដូច្នេះបើឃើញបដិវត្តពណ៌ត្រូវតែកម្ចាត់វា។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់កងកម្លាំងថា បក្សនយោបាយដែលចង់ធ្វើបដិវត្តពណ៌ គឺត្រូវតែកម្ចាត់ ដើម្បីការពារប្រជាពលរដ្ឋមួយប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យ ដែលជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសរង់ចាំមើល តើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC អាចចេញដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល និងហាម៉ាស់ បានដែរឬទេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងហួសចិត្តចំពោះប្រទេសមហាអំណាចខ្លះ ចេញការពារទង្វើមេដឹកនាំអ៉ីស្រាអែល ដែលថាទង្វើនោះមិនមែនជាអំពើប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចកាន់តួនាទីនាយករដ្ឋមន្ត្រីបានពីរអាណត្តិទៀត។ ប៉ុន្តែការលះបង់អំណាច ដើម្បីសន្តិភាព ស្ថេរភាពយូរអង្វែង គឺជារឿងដែលត្រូវតែធ្វើ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានលះបង់ច្រើនហើយដើម្បីជាតិ និងប្រជាជន។ ដូច្នេះសម្តេចមិនខ្លាចនឹងលះបង់អំណាច ដើម្បីសុខសន្តិភាព និងស្ថេរភាពយូរអង្វែងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះការលះបង់អំណាចរបស់សម្តេចបានហុចផលហើយ គឺការផ្ទេរអំណាចមិនបាននាំមកនូវការភ័យខ្លាច និងការគ្រប់គ្រងអតិផរណាបានល្អ។

* សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា ការជំរុញកិច្ចអភិវឌ្ឍន៍ គឺជាការធានាមួយដល់សុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតសង្គម បង្កើតការងារជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាក្រពះ គឺជារឿងចាំបាច់ណាស់សម្រាប់ការធានាដល់សុខសន្តិភាព និងស្ថេរភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវតែយកចិត្តទុកដាក់លើនយោបាយ «ចុងខ្សែពីរនៃចំណងមួយ» គឺចុងខ្សែម្ខាង គឺសន្តិភាព និងចុងម្ខាងទៀត គឺការអភិវឌ្ឍន៍ ដើម្បីធានាដល់ការអភិវឌ្ឍ​ និងការរក្សាសុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា។ ជាពិសេសរៀនសូត្រពីកំហុស ដែលបានគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ពេលសម្តេចជួបជាមួយមិត្តភក្តិប្រទេស សម្តេចតែងរំលឹកពួកគេកុំឱ្យប្រព្រឹត្តកំហុសលើកទី៣លើប្រទេសកម្ពុជា។ កំហុសទី១ គឺការគាំទ្រការធ្វើរដ្ឋប្រហាររបស់ លន់ នល់, កំហុសទី២ គឺការទទួលស្គាល់របបខ្មែរ​ក្រហម​ឱ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ហើយមកធ្វើបាបអ្នកដែលប្រឹងប្រែងរស់ងើបចេញពីរបបខ្មែរក្រហម។ ដូច្នេះសុំកុំសាងកំហុសលើកទី៣លើកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអន្តរជាតិធ្វើដាក់របប លន់ នល់ ដូចធ្វើដាក់របបយោធារបស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ប្រហែលជាបញ្ហានៅកម្ពុជាមិនរីករាលដាលធំនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះមិនមានស្តង់ដានយោបាយតែមួយនោះទេ មានតែពីរ បី ឬច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នករកស៊ីជាមួយចិន គឺតែងតែខុស ខណៈពួកគេក៏កំពុងរកស៊ីជាមួយចិនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយពិភពលោកនេះ ប្រទេសធំ តែងតែធ្វើបាបប្រទេស។ ទម្លាប់នេះក៏ធ្វើឱ្យតាមប្រទេសនីមួយៗបក្សធំ តែងធ្វើបាបបក្សតូច។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១០៖២១នាទី៕