Alynana Media Cambodia
Icon Collap
clinic narit

ស្ថាប័នផ្សព្វផ្សាយ ៣០ស្ថាប័នចុះបេសកកម្មផ្សព្វផ្សាយសក្កានុពលទេសចរនៅក្រុងបូកគោ

Media LNN | May 28, 2024
ស្ថាប័នផ្សព្វផ្សាយ ៣០ស្ថាប័នចុះបេសកកម្មផ្សព្វផ្សាយសក្កានុពលទេសចរនៅក្រុងបូកគោ
Clinic narith

(កំពត)៖ ក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានបានដឹកនាំអ្នកសារព័ត៌មានមកពី៣០ស្ថាប័ន ដែលមានគ្នាសរុបជិត៦០នាក់ ចុះទៅបំពេញបេសកម្មសារព័ត៌មានដើម្បី «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពល នៃការអភិវឌ្ឍន៍ក្រុងបូកគោ»។ បេសកម្មនេះធ្វើឡើងរយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ការជ្រើសរើសក្រុងបូកគោ ជាបេសកម្មនៅពេលនេះ ក៏ព្រោះតែចង់បង្ហាញដល់អ្នកទេសចរ ពីតំបន់ទេសចរណ៍ប្លែកៗថ្មីៗជាច្រើនទៀតរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងរដូវកាលដែលមានអាកាសធាតុក្ដៅ។

លោក ពុយ គា បានថ្លែងថា៖ «នៅកម្ពុជាមានតំបន់ទេសចរណ៍ច្រើនណាស់ តែបើយើងគិតពីតំបន់ទេសចរណ៍ដែលត្រជាក់មានរហូតដល់ទៅ៣តំបន់ឯណោះ រួមមាន៖ ភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី គិរីរម្យក្នុងខេត្តកំពង់ស្ពឹ និងក្រុងបូកគោដែលមានអាកាសធាតុត្រជាក់រហូតដល់ទៅ៣រដូវក្នងមួយថ្ងៃ ក្ដៅ ត្រជាក់ និងធ្លាក់អ័ព្ទ»

បេសកម្មនេះគ្រោងនឹងបង្ហាញពីតំបន់ដែលមានសក្ដានុពលរបស់ក្រុងបូកគោដែលមានដូចជា៖ តំបន់ប្រវត្តិសាស្រ្ត រឿងព្រេងនិទាន ជំនឿ និងការអភិវឌ្ឍន៍ថ្មីៗជាដើម។ រាល់ទីតាំងទាំងនោះសុទ្ធតែជាទីកំសាន្ត ធម្មជាតិ ហើយអាចបម្រើដល់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់អ្នកដែលមានបំណងចង់មកកំសាន្ត និងឈ្វេងយល់នៃក្រុងបូកគោ៕