Alynana Media Cambodia
Icon Collap
clinic narit

ការជួសជុលផ្លូវជាតិលេខ៣១សម្រេចបានជិត៩០% ដោយគ្រោងបញ្ចប់លឿនជាងផែនការ១ឆ្នាំ

Media LNN | May 30, 2024
ការជួសជុលផ្លូវជាតិលេខ៣១សម្រេចបានជិត៩០% ដោយគ្រោងបញ្ចប់លឿនជាងផែនការ១ឆ្នាំ
Clinic narith

បើគ្មានការប្រែប្រួលទេគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១នឹងអាចបញ្ចប់ការសាងសង់រួចរាល់មុនកិច្ចសន្យាចំនួន១ឆ្នាំ ជាមួយការធានានូវកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់ ខណៈគិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គម្រោងនេះសម្រេចការសាងសង់បានជិត៩០% ហើយ។ នោះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនការអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់នៅលើផ្លូវជាតិនេះ គ្រោងនឹងបញ្ចប់១០០% នៅពាក់កណ្តាលខែមិថុនា ខណៈការបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ ដូចជាគំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ នឹងគ្រោងបញ្ចប់នៅបំណាច់ខែសីហា ខាងមុខនេះ។ គួរបញ្ជាក់ថា គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១មានប្រវែងសរុបជាង៥៣ គីឡូម៉ែត្រ ចាប់ពីបែកគុសចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣៕