សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្លូវការយកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺជាការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតី បានថ្លែងអំណរគុណដល់ពលរដ្ឋនៅខេត្តកំពតដែលបានគាំទ្រគម្រោងការកសាងព្រែកជីកហ្វូណនតេជោ
។សម្តេចធិបតី បានបញ្ជាក់ថា ពលរដ្ឋខេត្តកំពតនឹងទទួលបានផលច្រើនពីព្រែកជីកហ្វូណនតេជោ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា "ដូចដែលខ្ញ៉ំបានបញ្ជាក់ច្រើនដងហើយថា ព្រែកជីកហ្វូណនតេជោ ធ្វើឡើងដើម្បីផលប្រយោជន៍ខ្មែរតជំនាន់ ។
គម្រោងនេះយើងមិនបានខ្ចីលុយអ្នកណាមកកសាងទេ គឺជាគម្រោងកសាងដោយវិស័យឯកជនក្រោមរូបភាព (BOT) កសាង ប្រតិបត្តការ និងផ្ទេរ ។ មានន័យថា ពេលវិស័យឯកជនប្រតិបត្តការហើយដល់ពេលវេលាណាមួយតាមកិច្ចព្រមព្រៀងនឹងផ្ទេរមកកាន់រដ្ឋវិញ តែសូមបញ្ជាក់ថា ក្នយងការកសាងនោះមានវិនិយោគិនខ្មែរលើស៥០ភាគរយ"។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ មានលក្ខណៈជាតិនិយម។
សម្តេចធិបតី ក៏បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយមតែងតែយកមកធ្វើជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល រឿងព្រែកជីហ្វូណនតេជោ ។ សម្តេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោបន្តទៀត ក៉ំជឿលើការញះុញង់ ដើម្បីផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ៕