Alynana Media Cambodia
Icon Collap
clinic narit

អ្នកជំនាញនិយាយថា ការកាត់ពន្ធអង្កររបស់ហ្វីលីពីននឹងផ្តល់ប្រយោជន៍ដល់ប្រទេសវៀតណាម មិនមែនកសិករហ្វីលីពីនទេ

Media LNN | Jun 07, 2024
អ្នកជំនាញនិយាយថា ការកាត់ពន្ធអង្កររបស់ហ្វីលីពីននឹងផ្តល់ប្រយោជន៍ដល់ប្រទេសវៀតណាម មិនមែនកសិករហ្វីលីពីនទេ
Clinic narith

ប្រទេសហ្វីលីពីន ដែលជាអ្នកនាំចូលអង្ករលំដាប់កំពូលរបស់ពិភពលោកកំពុងចាត់វិធានការកាត់បន្ថយពន្ធលើអាហារចម្បងៗពី៣៥% មកនៅត្រឹម១៥%វិញ រហូតដល់ឆ្នាំ២០២៨ ដើម្បីបន្ធូរបន្ថយបញ្ហាអតិផរណារបស់ប្រទេសនេះ។ ប៉ុន្តែអ្នកវិភាគបារម្ភថា វិធានការនេះអាចផ្តល់ប្រយោជន៍ដល់ឈ្មួញវៀតណាមច្រើនជាងកសិកររបស់ហ្វីលីពីន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

លោក អាសេនីញ៉ូ បាលីសាខេន (Arsenio Balisacan) ប្រធានអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិហ្វីលីពីន បាននិយាយថា ហ្វីលីពីននឹងកាត់បន្ថយពន្ធនាំចូលចំណីអាហារសំខាន់ៗពី ៣៥% មកនៅត្រឹមតែ ១៥% វិញដើម្បីបន្ធូរបន្ថយបញ្ហាអតិផរណារបស់ប្រទេសនេះព្រោះវិធានការនេះនឹងធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះថោក។

លោកប្រធានាធិបតីហ្វីលីពីន នឹងចេញបទបញ្ជាអនុវត្តលើការកាត់បន្ថយពន្ធគយនេះ ប៉ុន្តែមិនទាន់កំណត់ច្បាស់នៅឡើយទេ។ ហ្វីលីពីនបានប្រកាសថា ពន្ធលើពោត សាច់ជ្រូក និងសាច់សុទ្ធដទៃទៀតនឹងត្រូវរក្សាពន្ធឱ្យនៅដដែលរហូតដល់ឆ្នាំ២០២៨។

លោក មីហ្កែល ឆានខូ (Miguel Chanco) ប្រធានសេដ្ឋវិទូអាស៊ីនៅក្រុមហ៊ុនមួយក្នុងប្រទេសអង់គ្លេសបានកត់សម្គាល់ថា វិធានការនេះនឹងជួយទាញអតិផរណាឱ្យធ្លាក់ដាំក្បាលចុះក្រោម និងជួយបង្កើនអំណាចទិញរបស់ប្រជាជនហ្វីលីពីន ប៉ុន្តែវាក៏នឹងធ្វើឱ្យអង្ករនាំចូលមានតម្លៃថោកជាងផលិតផលក្នុងស្រុកដែលពិតជានឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់កសិករហ្វីលីពីនផងដែរ។

លោកបានបន្ថែមថា ការផ្លាស់ប្តូរនេះនឹងក្លាយជា«អត្ថប្រយោជន៍ដ៏ធំធេង»សម្រាប់អ្នកនាំចេញអង្ករនៅអាស៊ីដូចជាប្រទេសវៀតណាម និងថៃជាដើម ប៉ុន្តែថាប្រទេសឥណ្ឌានឹងបន្តបាត់បង់ ឱកាសបែបនេះជាបន្តទៀតដោយសារតែការទប់ស្កាត់ការនាំចេញរបស់ខ្លួន៕