(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញមកច្រានចោលលិខិតក្លែងក្លាយ ដែលប្រើប្រាស់ត្រាក្រសួង និងហត្ថលេខារបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងពីការអនុម័តផ្តល់កម្ចី ១០លានដុល្លារ ទៅឱ្យក្រុមហ៊ុនមួយ។
ក្រសួងបញ្ជាក់ថា «លិខិតនេះ គឺជាឯកសារក្លែងក្លាយ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រឡំ»៕