Alynana Media Cambodia
Icon Collap
clinic narit

មនុស្សមួយចំនួនស្លាប់ ដោយសារព្យុះភ្លៀងដ៏កំណាច វាយប្រហារប្រទេសបារាំង ស្វីស អ៊ីតាលីនិងអាល្លឺម៉ង់

Media LNN | Jul 01, 2024
មនុស្សមួយចំនួនស្លាប់ ដោយសារព្យុះភ្លៀងដ៏កំណាច វាយប្រហារប្រទេសបារាំង ស្វីស អ៊ីតាលីនិងអាល្លឺម៉ង់
Clinic narith

ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា ព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសបារាំង ស្វីស អ៊ីតាលី និងអាល្លឺម៉ង់ កាលពីចុងសប្តាហ៍នេះ បានឆក់យកជីវិតមនុស្ស៧នាក់ ។

ក្រុមអាជ្ញាធរក្នុងតំបន់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា មនុស្ស៣នាក់ក្នុងវ័យ ៧០ និង ៨០ ឆ្នាំបានស្លាប់នៅក្នុងតំបន់អូបេ (Aube) ភាគឦសាននៃប្រទេសបារាំងកាលពីថ្ងៃសៅរ៍ នៅពេលដើមឈើមួយដើមបានដួលរលំលើរថយន្តដែលពួកគេកំពុងធ្វើដំណើរក្នុងពេលមានខ្យល់បក់ខ្លាំង។

យោងតាមនគរបាលក្នុងតំបន់ នៅប្រទេសស្វីស មនុស្ស៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះភ្លៀងផ្គររន្ទះ និងព្រិលរលាយ បានបង្កជាទឹកជំនន់ និងបំណាក់ដីនៅក្នុងតំបន់ចំនួនពីរភាគខាងត្បូង។

នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះបីនាក់បានស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងបំណាក់ដីនៅជ្រលងភ្នំ ម៉ាចា (Maggia) ដាច់ស្រយាល ក្នុងតំបន់ Alpine Canton of Ticino ដែលនិយាយភាសាអ៊ីតាលី។

ចំណែកនៅក្នុងប្រទេសបារាំងអាល្លឺម៉ង់ភាគខាងត្បូងវិញ ជួបប្រទះអាកាសធាតុអាប់អួរដោយមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់កាលពីចុងសប្ដាហ៍នេះ៕