Alynana Media Cambodia
Icon Collap
clinic narit

សម្តេចនាយករដ្ឋមន្រ្តី សម្រេចផ្តួចផ្តើមបង្កើតមូលនិធិ ឱ្យប្រជាពលរដ្ឋចូលរួម កសាងផ្លូវក្រវ៉ាត់ព្រំដែន

Media LNN | Aug 26, 2024
សម្តេចនាយករដ្ឋមន្រ្តី សម្រេចផ្តួចផ្តើមបង្កើតមូលនិធិ ឱ្យប្រជាពលរដ្ឋចូលរួម កសាងផ្លូវក្រវ៉ាត់ព្រំដែន
Clinic narith

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តូចផ្តើមបង្កើតមូលនិធិ ឱ្យប្រជាពលរដ្ឋចូលរួម កសាងផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤នេះ។

 

តាមរយៈលិខិតពីខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានជម្រាបជូនដំណឹងដល់ សាធារណជន​ឱ្យបានជ្រាបថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតនូវ “មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្តោយព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល រួបរួមគ្នាកសាងនិងការពារមាតុភូមិ។​

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុងគម្រោង “មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន” ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍអែមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ។

អាស្រ័យហេតុនេះ សម្រាប់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចង់ចូលរួមបរិច្ចាគ វិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូមទាក់ទងផ្ទាល់ទៅកាន់ក្រុមការងារមូលនិធិ តាមរយៈប្រព័ន្ធទំនាក់ទំនង និងគណនីធនាគារសម្រាប់ទទួលវិភាគទានដូចមានចែងជូនក្នុងលិខិតខាងក្រោម៕

457147569 493655580133615 5059035011960387909 N

456810891 493655716800268 7937668461330099640 N

457219007 493655693466937 247026060815053398 N

457100610 493655600133613 1379180424486767553 N