៨ខែ នៃឆ្នាំ២០២៤ បានកន្លងផុតទៅដោយបន្សល់ទុកនូវស្នាកស្នាមឈឺចាប់នៃឱនភាពសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ការរស់នៅរបស់មនុស្សជាតិ។ ខាងក្រោមគឺជារឿងធំៗ៣ អាចនឹងកើតឡើងនាចុងឆ្នាំនេះ ដោយយោងតាមការព្យាករណ៍របស់មហាសេដ្ឋីកំពូលទាំង ៤រូប៖
១/. ការកើនឡើងនៃភាពអត់ការងារធ្វើ៖ មហាសេដ្ឋីដូចជា Elon Musk និង Mark Zuckerberg តែងតែពិភាក្សាអំពីថាមពលផ្លាស់ប្តូររបស់ AI។ ពួកគេបានទស្សន៍ទាយថា AI នឹងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងទីផ្សារការងារ ការថែទាំសុខភាព និងការកម្សាន្ត។
២/ បម្រែបម្រួលអាកាសធាតុ៖ មហាសេដ្ឋី Bill Gates បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការដោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ។ ក្នុងឆ្នាំ២០២៤ សីតុណ្ហភាពមានកម្តៅក្តៅជាងសព្វមួយដង និងមិនដែលធ្លាប់ជួបក្នុងប្រវត្តិសាស្ត្រភពផែនដី ខណៈគ្រោះរញ្ជួយដី ទឹកជំនន់ កើតឡើងជាបន្តបន្ទាប់។ លោក Bill Gates បានព្យាករណ៍ថា ការវិនិយោគលើបច្ចេកវិទ្យាបៃតង ការបង្កើតថ្មីក្នុងថាមពលកកើតឡើងវិញ បច្ចេកវិទ្យាចាប់យកកាបូនឌីអុកស៊ីត នឹងមានការកើនឡើង។
៣/. ការផ្លាស់ប្តូរសេដ្ឋកិច្ច និងនិន្នាការសកល៖ មហាសេដ្ឋីដូចជា Ray Dalio បានបង្ហាញការព្រួយបារម្ភអំពី អតិផរណា វិសមភាពប្រាក់ចំណូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ។ កំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកត្រូវបានគេរំពឹងថានឹងត្រូវបានបិទដោយមានការព្យាករណ៍អំពីកំណើនប្រហែល ២.៥% - ៣% ដែលទាបជាងមធ្យមភាគមួយទសវត្សរ៍។ ជាពិសេស សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ដោយកំណើនអាចធ្លាក់ចុះដល់ ១.៥% ឯណោះ។ នេះបើយោងតាម Visual Capitalist។
យ៉ាងណាមិញ ការព្យាករណ៍ខាងលើត្រូវបានឆ្លុះបញ្ជាំងពីផលប្រយោជន៍ផ្ទាល់ខ្លួន ការវិនិយោគ និងផ្នែកជំនាញដែលក្រុមមហាសេដ្ឋីទាំងនោះអាចយល់បានច្បាស់លាស់ប៉ុណ្ណោះ ដោយមិនធានាថាអាចឭកើតឡើងទាំងស្រុងឡើយ។ តែទោះជាយ៉ាងណា អ្នកគួរបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងរ៉ាវដែលនឹងកើតឡើងនាពេលខាងមុន៕