Alynana Media Cambodia
Icon Collap
clinic narit

តើមានសញ្ញាសំខាន់អ្វីខ្លះ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានភាពរឹងមាំ និងធន់?

Media LNN | Sep 10, 2024
តើមានសញ្ញាសំខាន់អ្វីខ្លះ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានភាពរឹងមាំ និងធន់?
Clinic narith

សេដ្ឋកិច្ចកម្ពុជា ត្រូវបានការិយាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(AMRO) ព្យាករកាលពីពេលថ្មីៗថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៦% នៅឆ្នាំ២០២៤ ហើយនឹងបន្តកើនឡើងដល់៥,៩% នៅឆ្នាំ២០២៥។ អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានបង្ហាញការយល់ស្របចំពោះការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ។ តើកត្តាអ្វីខ្លះដែលនឹងអាចជួយធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា នៅតែអាចរក្សាបានភាពរឹងមាំ និងធន់?

លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា មានសញ្ញាសំខាន់ៗចំនួន២ ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានភាពរឹងមាំ និងធន់ជាមួយវិបត្តិនានា នៅក្នុងឆ្នាំ២០២៤នេះ។ សញ្ញាសំខាន់ៗទាំងនោះរួមមាន ការរក្សាបាននូវកំណើននាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ និងការចាប់ផ្ដើមងើបឡើងវិញនៃវិស័យទេសចរណ៍។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការនាំចេញរបស់កម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ មានការកើនឡើងជាបន្តបន្ទាប់ ខណៈវិស័យទេសចរណ៍ ក៏ចាប់ផ្ដើមមានភាពប្រសើរឡើងវិញជាបណ្ដើរៗ ទោះបីជាវិស័យនេះមិនទាន់ងើបដូចមុនពេលជួបវិបត្តិកូវីដ-១៩ ក៏ដោយ។

​យ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ បានលើកឡើងថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជា បន្តមានភាពធន់ គឺទាមទារឱ្យមានការប្រឹងប្រែងបន្ថែមទៀត ចំពោះការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការអប់រំចំណេះដឹងជាដើម ដែលវាគឺជាផ្នែកដ៏សំខាន់ចំពោះការប្រគួតប្រជែងលើវិស័យពាណិជ្ជកម្ម ខណៈបញ្ហានេះ ត្រូវប្រទេសជិតខាងកម្ពុជា បានខិតខំប្រឹងប្រែងធ្វើយ៉ាងខ្លាំង និងទទួលបានការទាក់ទាញអ្នកវិនិយោគយ៉ាងមានប្រសិទ្ធភាពផងដែរ។

​សូមជម្រាបថា នៅពេលថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ ក្នុងរង្វង់៥,៦% មុនបន្តកើនឡើងដល់៥,៩% នៅឆ្នាំ២០២៥ ដូចអ្វីដែលខ្លួនបានព្យាករកាលពីប៉ុន្មានខែមុន។ ការរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ ធ្វើឡើងក្រោយស្ថាប័នជំនាញនេះមើលឃើញពីការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ និងកំណើនផលិតកម្មក្នុងវិស័យមិនមែនកាត់ដេរ៕