Alynana Media Cambodia
Icon Collap
clinic narit

បេក្ខជន​ជាង១៣ម៉ឺននាក់ នឹងចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ

Admin Alynana | Sep 25, 2024
បេក្ខជន​ជាង១៣ម៉ឺននាក់ នឹងចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ
Clinic narith

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យប្រឡង ៨ តុលា ២០២៤នេះ មាន​​បេក្ខជ​ន​ចុះឈ្មោះសរុប ១៣៧,០៤០នាក់ ក្នុង​នោះ​ថ្នាក់វិទ្យាសាស្រ្តមាន​ត្រឹម ៣៩ ៣៥៨នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមមាន​ដល់ ៩៧,៦៨២នាក់។ នេះបើតាម​អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា។

ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ចំនួន​សិស្ស​ជ្រើសរើស​ថ្នាក់​វិទ្យាសាស្រ្ត មាន​តិចជាង សិស្ស​ជ្រើសរើសថ្នាក់វិទ្យាសាស្រ្ត​សង្គម​។ តួលេខ​ដែល​ផ្ដល់ដោយ​​លោកស្រី ឃួន វិច្ឆិកា អ្ន​ក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា ចំនួនសិស្ស​ប្រឡងថ្នាក់​វិទ្យាសាស្រ្ត មាន​ត្រឹម ៣៩,៣៥៨នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមមានដល់ ៩៧,៦៨២នាក់។
 
សម្រាប់​ដំណើរ​ការ​ប្រឡងនៅឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់យកមណ្ឌលប្រឡងចំនួន ២៣០ មណ្ឌល ស្មើនឹង៥,៦៣៦បន្ទប់ ដើម្បីរៀបចំការប្រឡង។​ បើតាមក្រសួងអប់រំ ក្នុងចំណោមមណ្ឌលប្រឡងទាំង២៣០មណ្ឌល មាន១៥៧ មណ្ឌល សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម និង៧៣មណ្ឌល សម្រាប់វិទ្យាសាស្រ្ត។
 
បេក្ខជន​ ដែល​ជ្រើសរើស​ថ្នាក់វិទ្យាសាស្រ្ត នឹង​ប្រឡង​លើ​មុខវិជ្ជា គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា គណិតវិទ្យា អក្សរសាស្រ្តខ្មែរ, ភាសាបរទេស និង​ប្រវត្តិ​វិទ្យា។ រីឯថ្នាក់​វិទ្យាសាស្រ្ត​សង្គម មាន​មុខវិជ្ជា អក្សរសាស្រ្តខ្មែរ គណិត​វិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ផែនដី និង​បរិស្ថានវិទ្យា និង​ភាសាបរទេស។​