សម្រាប់អ្នកដែលមានអាយុ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយនឹងពលរដ្ឋមួយចំនួនទៀតដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ពេលនេះក្រសួងមហាផ្ទៃបញ្ជាក់ពីទីកន្លែង៥នេះ ដែលបងប្អូនអាចទៅបំពេញបែបបទបាន៖
១. នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
២. នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ
៣. នៅស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
៤. នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខណ្ឌច្បារអំពៅ
៥.នៅស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអនម៉ល២ ខណ្ឌសែនសុខ។
សម្រាប់ឯកសារដែលតម្រូវ ឱ្យប្រជាពលរដ្ឋភ្ជាប់ ក្នុងការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចខាងក្រោម៖
- ចំពោះពលរដ្ឋមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ត្រូវមានឯកសារ ភ្ជាប់ចំនួន២គឺ៖
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។
ចំពោះពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវមានឯកសារដូចខាងក្រោម
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ករណីផ្លាស់ប្តូរអាសយដ្ឋាន
- ករណីផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយនូវ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិត បញ្ជាក់ទីលំនៅ នៃលំនៅឋានថ្មី។ កំណត់សម្គាល់៖ ករណីមិនមានការកែតម្រូវទិន្នន័យ ឬផ្លាស់ប្តូរ អាសយដ្ឋានលើសន្លឹកអត្តសញ្ញាណប័ណ្ណ មន្ត្រីមានសមត្ថកិច្ចមិនត្រូវទាមទារឯកសារបន្ថែមផ្សេង ទៀតឡើយ (លើកលែងតែករណីសង្ស័យថា ជននោះជាជនបរទេសដែលកាន់ឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតី ឬពុំមានឯកសារសម្អាងច្បាស់លាស់ថាជាពលរដ្ឋខ្មែរ)។