តំបន់ដែលត្រូវរងផលប៉ះពាល់ គឺជាសហគមន៍ដែលស្ថិតនៅតាមបណ្ដោយច្រាំងទន្លេ Chao Phraya ដែលមានដូចជា ខេត្ត Uthai Thani, Chai Nat, Sing Buri, Ang Thong, Ayutthaya, Suphanburi, Lopburi, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុងបាងកក។
ការកើនឡើងកម្ពស់ទឹកនេះក៏អាចបណ្តាលឲ្យប្រឡាយ និងទន្លេហូរហៀរទឹកចេញពីច្រាំងទៅកាន់ទីតាំងផ្សេងៗផងដែរ។
នាយកដ្ឋានបានរាយការណ៍ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៦ខែកញ្ញា កម្ពស់ទឹកនៅស្ថានីយ៍ C2 ក្នុងស្រុក Muang ខេត្ត Nakhon Sawan បានកើនឡើង ២១សង់ទីម៉ែត្រ ចាប់តាំងពីថ្ងៃទី២៥ខែកញ្ញា ប៉ុន្តែនៅតែទាបជាងច្រាំងដែលមានកម្ពស់ ៣,២៩ ម៉ែត្រ។ អត្រាបង្ហូរទឹកនៅស្ថានីយ៍នេះគឺ ១៨៤៦ម៉ែត្រគូបក្នុង១វិនាទី។
នៅស្ថានីយ៍ C3 ឬទំនប់ Chao Phraya ក្នុងខេត្ត Chai Nat កម្រិតទឹកបានឡើងបន្តិចចាប់ពីថ្ងៃទី២៥ខែកញ្ញា ប៉ុន្តែនៅតែទាបជាងច្រាំងទន្លេដែលមានកម្ពស់ ៣,៥២ម៉ែត្រ។ អត្រាបង្ហូរទឹកនៅស្ថានីយ៍នេះគឺ ១៤៩៨ម៉ែត្រគូបក្នុង១វិនាទី។
ប៉ុស្ដិ៍ទូរទស្សន៍ Nation បានផ្សាយកាលពីថ្ងៃទី២៦ខែកញ្ញាថា ទឹកជំនន់ដែលបង្កឡើងដោយការហូរហៀរនៃទន្លេ Ping ក្នុងស្រុកមឿង ខេត្តឈៀងម៉ៃ កាន់តែអាក្រក់ជាងកាលពីឆ្នាំ២០១១ទៅទៀត។
ការកើនកម្ពស់ទឹកនៅទន្លេ Ping បានបណ្ដាលឲ្យជន់លិចលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មនានានៅក្នុងស្រុកកាលពីយប់ថ្ងៃទី២៥ខែកញ្ញា រួមទាំងផ្សារ San Pa Khoi និងសង្កាត់ Charoen Prathet ព្រមទាំងផ្សាររាត្រី Night Bazaar ។
យ៉ាងហោចណាស់ ប្រជាពលរដ្ឋចំនួន ២០០០គ្រួសារ ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយសារទឹកជំនន់ ជាពិសេសអ្នកនៅក្នុងនិងជុំវិញផ្សាររាត្រី Night Bazaar ដែលកម្ពស់ទឹកលើសពី១ម៉ែត្រ៕