Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងអប់រំ៖ នៅថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្របាក់ឌុប មានបេក្ខជន ២៥នាក់ មានបញ្ហាសុខភាព

Media LNN | Oct 08, 2024
ក្រសួងអប់រំ៖ នៅថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្របាក់ឌុប មានបេក្ខជន ២៥នាក់ មានបញ្ហាសុខភាព
Clinic narith

 

(ភ្នំពេញ)៖ នៅថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបេក្ខជនចំនួន ២៥នាក់ មានបញ្ហាសុខភាព មានករណីគ្រុនឈាម ៣ករណី ។

អ្នកមានបញ្ហាសុខភាពមកពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តកំពត ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តត្បូងឃុំ ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងសន្តិសុខ ០១រូប ខេត្តកំពង់ចាម។

ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញ ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕