Alynana Media Cambodia
Icon Collap
clinic narit

ចិនជះលុយ៩ពាន់លានដុល្លារសង់ផ្លូវក្រោមដីបញ្ជូនទឹកពីទំនប់មួយ ទៅកាន់រដ្ឋធានីប៉េកាំង ដែលកំពុងជួបវិបត្តិខ្វះខាតទឹក

Media LNN | Oct 09, 2024
ចិនជះលុយ៩ពាន់លានដុល្លារសង់ផ្លូវក្រោមដីបញ្ជូនទឹកពីទំនប់មួយ ទៅកាន់រដ្ឋធានីប៉េកាំង ដែលកំពុងជួបវិបត្តិខ្វះខាតទឹក
Clinic narith

ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក បានចាប់ផ្តើមដំណើរការសាងសង់គម្រោងផ្លូវរូងក្រោមដីដ៏មហិច្ឆតាមួយ ដែលត្រូវបានរចនាឡើងដើម្បីបញ្ជូនទឹកពីទំនប់ជ្រោះបី (Three Gorges Dam) ឆ្លោះទៅកាន់រដ្ឋធានីប៉េកាំង ដែលកំពុងជួបវិបត្តិខ្វះខាតទឹក។ នេះបើយោងតាមការចផ្សាយរបស់សារព័ត៌មានអង់គ្លេស EXPRESS។

គម្រោងផ្លូវក្រោមដីបញ្ជូនទឹកដ៏ធំមហិមាមានឈ្មោះថា យិនជាំងពូហាន ថាន់ណល ប្រវែង១៩៥គីឡូម៉ែត្រនេះនឹងជួយដោះស្រាយបញ្ហាកង្វះទឹកដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសចិន ភាគខាងជើង ព្រមទាំងជួយជំរុញផលិតកម្មស្បៀងអាហារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ផងដែរ។ គម្រោងនេះនឹងបញ្ជូនទឹកពីទំនប់ទំនប់ជ្រោះបី ដែលជាទំនប់ធំបំផុតរបស់ពិភពលោកចូលទៅក្នុងទន្លេហាន ដែលជាដៃទន្លេដ៏សំខាន់នៃទន្លេយ៉ាងចឺ។

គម្រោងនេះមានគោលបំណងបញ្ជូនទឹកទៅកាន់អាងស្តុកទឹក តានជាំងខូវ ដែលមានទីតាំងជាយុទ្ធសាស្ត្រនៅផ្នែកខាងក្រោមនៃទន្លេហាន។ ចាប់ពីផ្នែកខាងក្រោមនៃទន្លេហាន ទឹកនឹងហូរចាក់ឆ្ពោះទៅកាន់ភាគខាងជើងតាមជន្លងកណ្តាលនៃគម្រោងព្រែកជីកបញ្ជូនទឹកពីភាគខាងត្បូងឆ្ពោះទៅខាងជើង ដែលជាព្រែកជីកមានប្រវែងសរុប១.៤០០គីឡូម៉ែត្រឆ្ពោះទៅដល់ក្រុងប៉េកាំង។

សូមបញ្ជាក់ថា គម្រោងផ្លូវរូងក្រោមដីសម្រាប់បញ្ជូនទឹកក្រោមទុនវិនិយោគ៨,៩ពាន់លានដុល្លារអាម៉េរិក នេះស្ថិតក្នុងចំណោមគម្រោងធំៗបំផុត និងស្មុគស្មាញបំផុតរបស់ប្រទេសចិន។ គម្រោងនេះនឹងត្រូវការពេលវេលារហូតដល់ទៅ១០ឆ្នាំ ដើម្បីសាងសង់បញ្ចប់ជាស្ថាពរ ដែលនេះឆ្លុះបញ្ចាំងទាំងបញ្ហាប្រឈម ទាំងផ្នែកវិស្វកម្ម និងកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមរបស់រដ្ឋាភិបាលចិន៕