Alynana Media Cambodia
Icon Collap
clinic narit

តម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ជាង១០០ដុល្លារក្នុង១តម្លឹង

Media LNN | Nov 07, 2024
តម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ជាង១០០ដុល្លារក្នុង១តម្លឹង
Clinic narith

តម្លៃមាសនៅកម្ពុជាបានធ្លាក់ថ្លៃយ៉ាងគំហុករហូតដល់ជាង១០០ដុល្លារក្នុង១តម្លឹងនៅមួយសប្តាហ៍កន្លងមកនេះ ហើយគ្រាន់តែក្នុងរយៈពេលមួយបន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកតម្លៃមាសបានធ្លាក់ចុះប្រមាណ១០០ដុល្លារឯណោះក្នុង១តម្លឹង។ អ្នកជំនាញទីផ្សារជួញដូរមាសបានអះអាងថា កត្តាដែលធ្វើឱ្យតម្លៃមាសធ្លាក់ថ្លៃយ៉ាងគំហុកបែបនេះតម្លៃលុយដុល្លារហក់ឡើងថ្លៃនៅក្រោយការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។

ប៉ុន្តែអ្នកជំនាញជឿជាក់ថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិក៏ដូចជានៅកម្ពុជានឹងហក់ឡើងវិញក្រោយធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់ ដែលរំពឹងកើតឡើងនៅសប្តាហ៍នេះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ វិច្ឆិកា ហាងឆេងមាសនៅកម្ពុជាត្រូវបានលក់ចេញក្នុងតម្លៃ៣ពាន់២រយដុល្លារក្នុង១តម្លឹងមានការធ្លាក់ចុះរហូតដល់១៥០ដុល្លារអាម៉េរិកក្នុង១តម្លឹង បើធៀបនឹងតម្លៃដែលបានហក់ឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់៣,៣៦០ដុល្លារក្នុង១តម្លឹងកាលពីមួយសប្តាហ៍មុន។ ការធ្លាក់ចុះតម្លៃមាសយ៉ាងគំហុកនេះត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ពោលគឺគ្រាន់តែ១ថ្ងៃក្រោយការបោះឆ្នោតបានទម្លាក់តម្លៃមាសឱ្យធ្លាក់ចុះប្រមាណ១០០ដុល្លារក្នុង១តម្លឹងឯណោះ។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជានឹងហក់ឡើងថ្លៃមកវិញ ក្រោយធនាគារកណ្តាលអាម៉េរិកបញ្ចុះអត្រាការ ដែលរំពឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

ជាមួយគ្នានេះ បើតាមការគូសបញ្ជាក់របស់ម្ចាស់ហាងមាសពេជ្រ ទីមង្គល មាសនៅហាងនេះត្រូវបានលក់ចេញក្នុងតម្លៃ៣,២០០ដុល្លារក្នុង១តម្លឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានការធ្លាក់ចុះប្រមាណ១រយដុល្លារក្នុង១តម្លឹងនៅមួយបន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។ ទោះបីយ៉ាងនេះក្តីម្ចាស់ហាងមាសពេជ្ររូបនេះជឿជាក់ថា តម្លៃមាសអាចនឹងឡើងថ្លៃវិញនៅសប្តាហ៍ក្រោយ ដោយសារតែមាសនៅតែជាតម្រូវការដ៏សំខាន់របស់ពិភពលោក។

ពាក់ព័ន្ធបញ្ហាមាសនេះដែរ បើតាមការគូសបញ្ជាក់របស់អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលគិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាចម្រាញ់រ៉ែមាស ដែលមានសមាសភាពមាស៩០%បានរហូតដល់ជិត១៣តោនក្នុងនោះ ក្រុមហ៊ុនរ៉ឺនេសង់ មិនន័ររ៉ល (Renaissance Minerals)របស់អូស្ត្រាលីផលិតបាន៨០៧ដុំ ស្មើនឹងប្រមាណ១២តោន៥៣៦គីឡូក្រាម និងក្រុមហ៊ុន Rong Cheng ផលិតបាន ១២ដុំស្មើនឹងប្រមាណ២២គីឡូក្រាម៕