Alynana Media Cambodia
Icon Collap
clinic narit

ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានខកខានការប្រកួតជាមួយក្រុមជម្រើសជាតិ ក្រោយធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩

Sang Kim | Sep 08, 2020
ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានខកខានការប្រកួតជាមួយក្រុមជម្រើសជាតិ ក្រោយធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩
Clinic narith

បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ដែលនឹងធ្វើឱ្យគេ ខកខានការប្រកួតដែលក្រុមជម្រើសជាតិបារាំងប៉ះជាមួយក្រុមជម្រើសជាតិក្រូអាត ក្នុងពានរង្វាន់ Nations League នាយប់នេះ។

កីឡាករវ័យ២១ឆ្នាំ បានស៊ុតគ្រាប់ជ័យជម្នះតែ១គ្រាប់គត់ ពេលក្រុមមាន់គកបារាំង យកឈ្នះក្រុមជម្រើសជាតិស៊ុយអែត ក្នុងការប្រកួតបើកឆាក Nations League កាលពីចុងសប្តាហ៍មុន។ ប៉ុន្តែក្រោយការរកឃើញជំងឺខាងលើ សហព័ន្ធបាល់ទាត់បារាំងអះអាងថា ពួកគេបានដក Kylian Mbappe ចេញពីបញ្ជីរបស់ក្រុម នឹងបញ្ចូនរូបគេត្រឡប់ទៅផ្ទះវិញហើយ។

Kylian Mbappe គឺជាកីឡាករចុងក្រោយរបស់ក្លិប PSG ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ដែលមានទាំងខ្សែប្រយុទ្ធប្រេស៊ីល Neymar ផងដែរ។ លទ្ធផលនេះ ធ្វើឱ្យការចាប់ផ្តើមការប្រកួតក្របខណ្ឌ Ligue 1 រដូវកាលថ្មី របស់ពួកគេកំពុងស្ថិតក្នុងភាពស្រពិចស្រពិល៕