Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តម ហង់ជួន ណារ៉ុន ប្រគល់ទង់ជ័យម្ចាស់ជ័យលាភីដល់គ្រូបង្រៀន ៥រូបដែលបានបង្រៀនសិស្សនិទ្ទេស A ច្រើនជាងគេ

Admin Alynana | Oct 05, 2022
ឯកឧត្តម ហង់ជួន ណារ៉ុន ប្រគល់ទង់ជ័យម្ចាស់ជ័យលាភីដល់គ្រូបង្រៀន ៥រូបដែលបានបង្រៀនសិស្សនិទ្ទេស A ច្រើនជាងគេ
Clinic narith
 ​ក្នុង​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃ​ទី​៥​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​នេះ​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ប្រគល់​ទង់ជ័យ​ដល់​គណៈ​គ្រប់គ្រង​វិទ្យាល័យ​៥​រូប​ ​ដែល​ដឹកនាំ​វិទ្យាល័យ​មាន​សិស្ស​ទទួល​បាន​និទ្ទេស​ ​A​ ​ច្រើនជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ពិធី​ប្រគល់​ទង់ជ័យ​នេះ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​គរុ​កោ​សល្យ​រាជធានី​ភ្នំពេញ​។
 
 

សូមជម្រាបថា​ ​ម្ចាស់ជ័យលាភីទាំងរូបនោះ​ ​ទី​ ​លោក​ ​មូល​ ស៊ុ​ហេង​ ​និងលោក​ ​សម​ ​គឹមសាន្ត​ ​គណៈគ្រប់គ្រងវិទ្យាល័យព្រះស៊ីសុវត្ថិ​ ​រាជធានីភ្នំពេញ​ ​ទី​ ​លោក​ ​គឹម​ ​ឡេង​ ​គណៈគ្រប់គ្រងវិទ្យាល័យមករា​ ​​ ​ខេត្តសៀមរាប​ ​ទី​ ​លោក​ ​ឡៅ​ ម៉ូ​លីណា​ ​គណៈគ្រប់គ្រងវិទ្យាល័យជាស៊ីម​ ​សន្ធរ​ម៉ុ​​ ​រាជធានីភ្នំពេញ​ ​ទី​ ​លោក​ ​អេង​ ​ភី​រុ​​ ​គណៈគ្រប់គ្រងវិទ្យាល័យព្រះមុនីវង្ស​ ​ខេត្តបាត់ដំបង​ ​និងទី​ ​លោក​ ​ថាវ​ ​សុខផល​ ​គណៈគ្រប់គ្រងវិទ្យាល័យព្រះសី​នុ ​ខេត្តកំពង់ចាម

បើតាមក្រសួងអប់រំបាន​ឱ្យ​ដឹងថា​ ​ចាប់ពីឆ្នាំមក​ ​ព្រះរាជាណាចក្រកម្ពុជា​ ​បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំនៅថ្ងៃទី​ ​ខែតុលា​ ​ទិវា​​​នេះធ្វើឡើងក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស​ ​ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស

គួរជម្រាបផងដែរថា​ ​ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន​ ​បង្រៀនអ្នកចេះតិច​ ​និងអ្នកចេះតិច​ ​បង្រៀនអ្នកមិនចេះសោះ​ ​នៅក្រោយឆ្នាំ​ ​ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍​ ​ដែលបានបំផ្លាញគ្មានសល់​ទំា​ធនធានមនុស្សនិងហេ​ដ្ឋា​ចរនាសម្ពន្ធនោះ​ ​សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់​ ​សម្រាប់ចូលរួមកសាងនិងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន​ ​នេះជាគុណបំណាច់និងជាការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ​ ​អ្នកគ្រូ​ ​ម្ល៉ោះហើយទើបមានពាក្យមួយឃ្លាថា​ “​គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ​ ​ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជានិងអត្តចរិតដល់កុលបុត្រកុលធីតារបស់យើងដែលជាទំពាំងស្នងឫស្សី៕