ឮហើយពិតជារំភើបខ្លាំងមែនទែន ដែលបេក្ខជនបាននិទ្ទេស A ក្នុងសម័យប្រឡងឆ្នាំ២០២៤ ដែលមកពីខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តសៀមរាប រួមទាំងខេត្តកំពត នឹងទទួលបានការឧបត្ថម្ភម៉ូតូម្នាក់១គ្រឿង ពីអាជ្ញាធរខេតហត។ នេះបើយោងតាមការឲ្យដឹងពីទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia។
នៅក្នុងនោះដែរ កាលពីថ្មីៗនេះ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញនូវលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤។ ដោយក្នុងនោះឃើញថា ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។
ចំណែក បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់ផងដែរ៕