Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងពាណិជ្ជកម្ម ៖ ក្រុមហ៊ុន Alibaba នឹងបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិចមួយ​ម្ចាស់អាជីវកម្មដោយឥតគិតថ្លៃ

Media LNN | Jun 05, 2023
ក្រសួងពាណិជ្ជកម្ម ៖ ក្រុមហ៊ុន Alibaba នឹងបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិចមួយ​ម្ចាស់អាជីវកម្មដោយឥតគិតថ្លៃ
Clinic narith
 

ក្រុមហ៊ុន Alibaba នឹងបើកថ្នាក់បណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិចមួយឈ្មោះថា​ Alibaba Netpreneur Masterclass នៅថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ២០២៣​ ខាងមុខនេះ ក្នុងគោលបំណងផ្ដល់ចំណេះដឹង​បន្ថែមដល់​សហគ្រិន និងម្ចាស់អាជីវកម្មប្រព័ន្ធអេឡិចត្រូនិចទាំងអស់ នូវបទពិសោធន៍ និងជំនាញថ្មីៗ ក្នុងការប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង ក្រោមកិច្ចសហការ​រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ពុជា នៅថ្ងៃទី ០៦ មិថុនានេះ។

បើតាមក្រសួងពាណិជ្ជកម្ពុជា តាមរយៈថ្នាក់បណ្ដុះបណ្ដាលនេះ​ សហគ្រិន និងម្ចាស់អាជីវកម្មនឹងទទួលបាន​ចំណេះ​ដឹងកាន់តែស៊ីជម្រៅអំពីសេដ្ឋកិច្ចឌីជីថល, ស្វែងយល់ពីជំហានផ្សេងៗ​ដើម្បីជំរុញអាជីវកម្មឱ្យមានភាព​យូរអង្វែង​ក្នុងសម័យឌីជីថល, ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាក្រោយថ្នាក់បណ្ដុះបណ្ដាលពេលចប់ និងទទួលបាន​ឱកាសចូលរួមថ្នាក់បណ្ដុះបណ្ដាលផ្ទាល់នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Alibaba ប្រទេសចិន សម្រាប់បុគ្គលឆ្នើម។​

កាលបរិច្ឆេទស្នើសុំដាក់ពាក្យសិក្សា គឺចាប់ពី ថ្ងៃទី ៥ ខែមិថុនា រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣​​ តាមរយៈតំណភ្ជាប់ https://agi.alibaba.com/alibabanetpreneurmasterclass2023 របស់ក្រុមហ៊ុន Alibaba។ សម្រាប់លទ្ធផលអ្នកដែលត្រូវបានជ្រើសរើសចូលរៀននឹងទទួលបាននៅ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣។

 

ចំពោះកាលបរិច្ឆេទចូលរៀន នឹងចាប់ផ្ដើមពី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ដែលមានរយៈពេលពី ៦ ទៅ ៨ ម៉ោងក្នុងមួយសប្ដាហ៍ ហើយតម្រូវអោយរៀនជាភាសាអង់គ្លេស។

សូមបញ្ជាក់ថា​ ការចូលរៀនថ្នាក់បណ្ដុះបណ្ដាលនេះគឺមិនមានបង់ថ្លៃទេ។ ចំពោះអ្នកដែលបញ្ចប់ការសិក្សា​នឹងទទួលបានវិញ្ញាបនបត្រនៅ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម៕