Alynana Media Cambodia
Icon Collap
clinic narit

អាមេរិកនឹងទប់ស្កាត់ចិន មិនឱ្យចូលប្រើប្រាស់សេវាកុំព្យួទ័រខ្លោដ របស់ក្រុមហ៊ុនអាមេរិក រួមទាំងក្រុមហ៊ុន Amazon

Media LNN | Jul 05, 2023
អាមេរិកនឹងទប់ស្កាត់ចិន មិនឱ្យចូលប្រើប្រាស់សេវាកុំព្យួទ័រខ្លោដ របស់ក្រុមហ៊ុនអាមេរិក រួមទាំងក្រុមហ៊ុន Amazon
Clinic narith

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងរៀបចំវិធានការ កាត់បន្ថយការចូលប្រើប្រាស់របស់ក្រុមហ៊ុនចិន នូវសេវាកម្មកុំព្យួទ័រខ្លោដ (cloud computing services) របស់ក្រុមហ៊ុអាមេរិករួមទាំងក្រុមហ៊ុន Amazon.com Inc. និងក្រុមហ៊ុន Microsoft Corp. ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់កាសែត The Journal កាលពីថ្ងៃពុធថា ក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើការតម្រូវឱ្យក្រុមហ៊ុនផ្តល់សេវាខ្លោដ ស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលជាមុន មុនពេលក្រុមហ៊ុនផ្តល់សេវារបស់ខ្លួន ទៅឱ្យក្រុមហ៊ុនចិនដែលប្រើភ្លែតហ្វមទាំងនេះ ដើម្បីបណ្តុះបណ្តាលគំរូបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។

ក្រុមហ៊ុន Microsoft Azure និងក្រុមហ៊ុន Amazon Web Services គឺជាក្រុមហ៊ុនឈានមុខគេ លើពិភពលោកខាងផ្នែកអាជីវកម្មផ្តល់សេវាកុំព្យូទ័រអ៊ីនធឺណិតខ្លោដ ដល់សហគ្រាស ហើយប្រកួតប្រជែងនៅក្នុងប្រទេសចិន ជាមួយក្រុមហ៊ុន Alibaba Group Holding Ltd. តាមរយៈដៃគូមជ្ឈមណ្ឌលទិន្នន័យក្នុងស្រុក។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដិន គ្រោងនឹងរឹតបន្តឹងការគ្រប់គ្រងការនាំចេញ ដែលបានប្រកាសកាលពីខែតុលាឆ្នាំមុន ដើម្បីដាក់កម្រិតលើការលក់បន្ទះឈីបឆ្លាតវៃសិប្បនិម្មិតមួយចំនួន ទៅឱ្យប្រទេសចិន ដោយព្យាយាមទប់ស្កាត់ការអភិវឌ្ឍបច្ចេកវិទ្យារបស់គូប្រជែងរបស់ខ្លួន ដែលចាត់ទុកថាជាគន្លឹះសម្រាប់អនាគតភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេស។ ផ្នែកមួយនៃវិធានការ ដែលកំពុងពិភាក្សានោះ រួមមានទាំងការរឹតបន្តឹងការចូលប្រើប្រាស់សេវាកម្មខ្លោដ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ AI របស់ចិនផងដែរ ដែលត្រូវបានរាយការណ៍ជាលើកដំបូង ដោយកាសែត Journal កាលពីសប្តាហ៍មុន។

ស្ថិតក្រោមសំណើរបស់ក្រសួងពាណិជ្ជកម្ម ដែលរំពឹងថានឹងដាក់ចេញនៅក្នុងខែកក្កដានេះ សហរដ្ឋអាមេរិកនឹងពិនិត្យមើលឡើងវិញ នូវការត្រួតពិនិត្យការនាំចេញ ដើម្បីធ្វើឱ្យកាន់តែមានការលំបាក ក្នុងការលក់បន្ទះឈីបមួយចំនួន ទៅប្រទេសចិនបើគ្មានអាជ្ញាប័ណ្ណ។ វិធនាការនេះ គឺសំដៅលើបន្ទះឈីប A800 របស់ក្រុមហ៊ុន Nvidia Corp. ដែលក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បានរចនាឡើងបន្ទាប់ពីវិធានការគ្រប់គ្រងការនាំចេញមុនៗ ត្រូវបានប្រកាស។

សហរដ្ឋអាមេរិក និងចិនកំពុងបង្កើនជម្លោះបច្ចេកវិទ្យារបខ្លួន។ កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានដាក់ចេញវិធានការគ្រប់គ្រង លើការនាំចេញលោហធាតុសំខាន់ៗ សម្រាប់ការផលិតបន្ទះឈីប EV និងឧស្សាហកម្មការពារជាតិ ដោយបង្ហាញថា ខ្លួនមានអំណាចខ្លះក្នុងការសងសឹកប្រឆាំងនឹងទង្វើរបស់សហរដ្ឋអាមេរិក ជប៉ុន និងអឺរ៉ុប ដើម្បីកាត់ផ្តាច់ទីក្រុងប៉េកាំងចេញពីបច្ចេកវិទ្យាទំនើប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕